Man Utd ខ្សឹប​ទៅ Mourinho ថា អាច​ទិញ​​កីឡាករ​ថ្មី​​បាន តែ​ត្រូវ​លក់​ចោល​ខ្លះ

  • 2017-11-08 02:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម  Manchester United  បាន​បើក​ផ្លូវ​ឲ្យ​លោក Jose Mourinho ទិញ​កីឡាករ​ថ្មី​បាន​ថែម​ទៀត​នៅ​ខែ មករា ខាង​មុខ ប៉ុន្តែ​ត្រូវ​លក់​កីឡាករ​មួយ​ចំនួន​ចោល​ខ្លះ​ដែរ។

ប្រធាន​ក្លឹប Man Utd ចង់​បន្ត​ចំណាយ​​ថែម​ទៀត នៅ​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ម្ដង​ទៀត​នៅ​​ប៉ុន្មាន​ខែ​ខាង​មុខ។​ តាម​ពិត​ទៅ Mourinho ត្រូវ​បាន​ក្លឹប​បើក​ដៃ​ឲ្យ​ទិញ​កីឡាករ​ល្អ​ៗ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ ដោយ​ទល់​ពេល​នេះ​​លោក​បាន​ចំណាយ​អស់​២៨៥​លាន​ផោន​លើ​កីឡាករ​៦​នាក់់។

Romelu Lukaku, Nemanja Matic, Victor Lindelof, Paul Pogba, Eric Bailly និង Henrikh Mkhitaryan សុទ្ធសឹងតែ​​ជា​កីឡាករ​ដែល​អតីត​អ្នក​ចាត់​ការ​របស់​ Chelsea​ រូប​នេះ​នាំ​មក Man Utd។ តាម​ការ​ឲ្យ​ដឹង Man Utd បាន​ប្រាប់​ទៅ Mourinho ថា​ អាច​ទិញ​កីឡាករ​ថ្មី​បញ្ចូល​​ក្រុម​ទៀត​បាន តែ​គួរ​លក់​កីឡាករ​ធ្លាក់​ជើង​ចោល​ខ្លះ​។​ កីឡាករ​ដែល​ជា​មុខ​សញ្ញា​លក់​ចេញ​មាន​ដូច​ជា Luke Shaw និង Marouane Fellaini៕​​

​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ