Koscielny នឹង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ ក្រោយ​ចប់ World Cup​ ឆ្នាំ​ក្រោយ

  • 2017-11-08 01:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​សញ្ជាតិ​បារាំង Laurent Koscielnyបាន​​ប្រកាស​ថា គេ​នឹង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ បន្ទាប់​ពី​ World Cup នៅ​រុស្សី​ឆ្នាំ​ក្រោយ​ចប់។

កីឡាករ​វ័យ​៣២​ឆ្នាំ​​ចាប់​ផ្ដើម​លេង​ឲ្យ​ជម្រើស​ជាតិ​ដំបូង​នៅ​ឆ្នាំ​២០១១ ដោយ​បាន​បង្ហាញ​ខ្លួន​៤៩​ប្រកួត​គិត​មក​ទល់​ពេល​នេះ។ គេ​ក៏​ជា​សមាជិក​លេង​ឲ្យ​បារាំង​​​​ក្នុង​យុទ្ធនាការEuro ២០១២,២០១៦ និង World Cup ២០១៤។ អ្វី​ដែល​សោកស្ដាយ​ Koscielnyបាន​អាច​ជួយ​ក្រុម​រហស្សនាម​​លើក​ពាន Euro ២០១៦ បាន​ឡើយ​ ក្រោយ​ចាញ់​ព័រទុយហ្គាល់​​ក្នុង​ម៉ោង​បន្ថែម។

នៅ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ កីឡាករ​របស់​ Arsenal រូប​នេះ​​​បាន​និយាយ​មុន​បារាំង​ជួប​លេង​មិត្តភាព​ជាមួយ​វែល​និង​អាល្លឺម៉ង់​ថា៖ "បន្ទាប់​ពី​ World Cup​ ខ្ញុំ​នឹង​ឈាន​ដល់​វ័យ​​៣៣​ឆ្នាំ​​ទៅ​ហើយ។ វា​​នឹង​ជា​ពេលដែល​ខ្ញុំ​ត្រូវ​ចេញ​ពី​ជម្រើស​ជាតិ។ ខ្ញុំ​នៅ​សល់​៦​ខែ​ទៀត​ជាមួយ​ក្រុម​បារាំង​ ដើម្បី​សាង​អនុស្សាវរីយ៍​​ផ្សេង​ៗ"៕ ​​​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ