​ថ្ងៃ​នេះ​ វីរនារី​ កែ ឡេង​ ត្រូវ​ការពារ​មេដាយ​មាស​ពិភព​លោក​របស់​ខ្លួន​ជា​លើក​ទី​២​

  • 2017-11-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​​​ កែ ឡេង ជា​ម្ចាស់​មេដាយ​មាស​ពិភព​លោក​ពីរ​សម័យ​កាល​ចាប់​ផ្តើម​​ប្រកួត​ការពារ​មេដាយ​មាស​របស់​ខ្លួន​ជា​លើក​ទី​ពីរ​ថ្ងៃ​នេះ​ហើយ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១៧​​នៅ​ទី​ក្រុង​ Kaihua ប្រទេស​ចិន។

កែ ឡេង ឈ្នះ​មេដាយ​មាស​កាល​ពី​ឆ្នាំ​២០១៥

ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​​ផ្នែក​នារី​ប្រចាំ​ឆ្នាំ​២០១៧​​នៅ​ប្រទេស​ចិន​នេះ​មាន​ប្រទេស​ចំនួន​៤៣​ចូល​រួម​ប្រកួត​ ដូច្នេះ​​វីរនារី​កម្ពុជា​ កែ ឡេង ត្រូវ​​ឆ្លង​កាត់​ឧបសគ្គ​ច្រើន​ ប្រសិន​បើ​ការពារ​មេដាយ​មាស​របស់​ខ្លួន​បាន​សម្រេច។ ​វិញ្ញាសា​​នារី​វាយ​ទោល​ Shooting ​នេះ​​អ្នក​ស្រី​ កែ ឡេង ​ធ្លាប់​ឈ្នះ​មេដាយ​មាស​​​​​២​ដង​​​គឺ​លើក​ទី​១​ឈ្នះ​​​នៅ​ប្រទេស​បារាំង​កាល​ពី​ឆ្នាំ​​២០១៣​ និង​លើក​ទី​២​ឈ្នះ​​​​នៅ​ប្រទេស​ថៃ​​ឆ្នាំ​២០១៥​ដែល​ជា​ឆ្នាំ​ការពារ​មេដាយ​មាស​របស់​ខ្លួន​ទី​១​បាន​សម្រេច។ សម្រាប់​ឆ្នាំ​២០១៧​នេះ​ អ្នក​ស្រី​ត្រូវ​ការពារ​ជា​លើក​ទី​២។

​វិញ្ញាសា Shooting នេះ ​កីឡាការិនី​បារាំង Angelique Papon មាន​កំណត់​ត្រា​ឈ្នះ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​​គឺ​​ឈ្នះ​បាន​៣​ដង​​​ដែល​​លើក​ទី​១​​​ ​​ឆ្នាំ​២០០៥ លើក​ទី​២​ ឆ្នាំ​២០០៧​ ​និង​លើក​ទី​៣​ឈ្នះ​ឆ្នាំ​២០០៩​។

កម្ពុជា​បាន​​បញ្ជូន​គណៈប្រតិភូ​ចំនួន​៦​នាក់​សម្រាប់​ផ្នែក​នារី​នេះ​​គឺ​​​លោក​ អ៊ីន គឹមស៊្រុន​​ជា​ប្រធាន​ដឹក​នាំ​ លោក​ សុខ ម៉ុង​ជា​គ្រូ​បង្វឹក​ ​និង​កីឡា​ការិនី កែ ឡេង​ អ៊ុក ស្រីម៉ុំ ស្រេង សារ៉ាឃីម និង​អ៊ុន ស្រី​យ៉ា។

កែ ឡេង ឈ្នះ​មេដាយ​មាស​កាល​ពី​ឆ្នាំ​២០១៥

ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១៧​​​ផ្នែក​នារី​នៅ​ទី​ក្រុង​ Kaihua ប្រទេស​ចិន​ត្រូវ​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​នេះ៕

ពិធី​ដង្ហែវីរនារី កែ ឡេង កន្លង​មក
តារា​ងម្ចាស់​មេដាយ​មាស​គិត​ចាប់​ពី​ឆ្នាំ​១៩៨៨

អត្ថបទ​ពាក់​ព័ន្ធ

ទិដ្ឋភាព​ទទួល​ម្ចាស់​មេដាយ​មាស​ពិភ​លោក​ កែ ឡេង យប់​មិញ

ពិធី​ដង្ហែ​​ វីរនារី កែ ឡេង​ កក្រើក​រាជ​ធានី​ភ្នំពេញ​ចាប់​ផ្តើម​ស្អែក​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី