លេងមែនទែនហើយ! Selena ចង់ឲ្យ Justin មកលេងគ្រួសារខ្លួនក្នុងថ្ងៃពិសេស
- 2017-11-08 04:39:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងមែនទែនហើយ! Selena ចង់ឲ្យ Justin មកលេងគ្រួសារខ្លួនក្នុងថ្ងៃពិសេស
ចន្លោះមិនឃើញ
តារាចម្រៀង Selena Gomez មានគម្រោងចង់នាំលោកJustin Bieber ចំណាយពេលរីករាយជាមួយក្រុមគ្រួសារនៅថ្ងៃបុណ្យ Thanksgiving នៅផ្ទះរបស់នាងនៅរដ្ឋ Texas។
តារាស្រីរូបនេះពិតជាចង់នាំអតីតមិត្តប្រុសរបស់នាងម្នាក់នេះមកផ្ទះក្នុងថ្ងៃឈប់សម្រាកពិតមែន។ ប៉ុន្តែអ្វីដែល នៅតែជាបញ្ហានោះគឺ គ្រួសាររបស់ Selena មិនពេញចិត្តនឹង Justin ទេ ព្រោះពួកគេនៅតែចងចាំការឈឺចាប់ដែល តារាប្រុសវ័យ ២៣ឆ្នាំរូបនេះ ផ្ដល់ឲ្យកូនស្រីរបស់ពួកគេពីមុន។
ប្រភពជិតស្និទ្ធមួយបានប្រាប់វិបសាយ HollywoodLife.com ថា៖ “Selena ពិតជាមានគម្រោងចំណាយពេលនៅក្នុងផ្ទះរបស់នាងដែលនៅរដ្ឋ Texas ជាមួយ Justin និងក្រុមគ្រួសារពិតមែន។ នាងពិតជាចង់ឲ្យ Justin ប៉ះប៉ូវនៅកំហុសគ្រប់យ៉ាងពីមុន ដោយចង់ឲ្យគ្រប់គ្នាឃើញថាលោកបានផ្លាស់ប្ដូរនិងចេះដឹងជាងមុន។ នាងពិតជារីករាយបំផុត បើសិន Justin អាចមកបាន។ Selena ពិតជាចង់ឲ្យគ្រួសាររបស់នាងបើកចិត្តឲ្យទូលាយ និងទទួលយកមិត្តប្រុសខ្លួនរូបនេះណាស់”។
ស្នេហារវាង គូស្នេហ៍តារាចម្រៀងវ័យក្មេង ២រូបនេះ តែងស្ថិតនៅក្រោមការយកចិត្តទុកដាក់តាមដានច្រើនគួរសមពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក។ មតិខ្លះសប្បាយចិត្ត នៅពេលពួកគេវិលមករកគ្នាវិញ ស្របពេលខ្លះទៀតកើតមានអារម្មណ៍មិនល្អ ពេល Selena សម្រេចជ្រើស Justin ជាថ្មីម្ដងទៀត៕