Kia Motors ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី ២ នៅកូរ៉េខាងត្បូង តាមពិតកាន់កាប់ដោយ Hyundai
- 2017-11-08 22:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kia Motors ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី ២ នៅកូរ៉េខាងត្បូង តាមពិតកាន់កាប់ដោយ Hyundai
ចន្លោះមិនឃើញ
Kia ជាក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី ២ របស់កូរ៉េខាងត្បូង។ មានស្នាក់ការកណ្ដាលនៅក្នុងទីក្រុងសេអ៊ូល យីហោរថយន្តដ៏ធំនេះ បច្ចុប្បន្នស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមហ៊ុន Hyundai។
@ការកកើតដំបូង
Kia បង្កើតឡើងនៅឆ្នាំ ១៩៤៤ ដំបូងមានឈ្មោះ Kyungsung Precision Industry ជំនាញផ្នែកផលិតបំពង់ទីបនិងគ្រឿងកង់។ ក្នុងឆ្នាំ ១៩៥២ បានប្តូរឈ្មោះពី Kyungsung Precision Industry ទៅ Kia Motors។
នៅឆ្នាំ ១៩៥៧ Kia បានទទួលអាជ្ញាប័ណ្ណផលិតម៉ូតូឲ្យក្រុមហ៊ុន Honda និងឆ្នាំ ១៩៦២ ផលិតរថយន្តដឹកទំនិញឲ្យក្រុមហ៊ុន Mazda។ Kia បានចាប់ផ្ដើមបង្កើតរោងចក្រដំឡើងរថយន្តប្រភេទទេសចរនៅឆ្នាំ ១៩៧៣។
ឆ្នាំ ១៩៨១ ខ្សែសង្វាក់ផលិតកម្មត្រូវបានបិទ ក្រោយការឡើងកាន់អំណាចរបស់មេដឹកនាំផ្តាច់ការ លោក Chun Doo-hwan ដែលបង្ខំឲ្យធ្វេីការបញ្ចូលគ្នាឧស្សាហកម្មរថយន្តនៅក្នុងប្រទេសកូរ៉េ។
ក្នុងឆ្នាំ ១៩៨៦ Kia ក៍បានហក់ចូលក្នុងឧស្សាហកម្មផលិតរថយន្តឡើងវិញ ដោយបានចាប់ដៃជាមួយក្រុមហ៊ុន Ford ដើម្បីផលិតរថយន្តនាំចេញទៅលក់នៅក្រៅប្រទេសនិងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ផ្ដើមកើតមានឡើង Ford បានសម្រេចលក់ភាគហ៊ុន ៥១ ភាគរយរបស់ Kia ទៅឲ្យក្រុមហ៊ុន Hyundai Motor ហើយក៏បានក្លាយជាអ្នកកាន់កាប់ភាគហ៊ុនធំជាងគេមកទល់ពេលបច្ចុប្បន្ន។
@ រោងចក្រ Kia
Kia មានរោងចក្រផលិតរថយន្តធំៗចំនួន ៤ កន្លែងក្នុងប្រទេសកូរ៉េខាងត្បូង ដែលរោងចក្រមួយៗអាចផលិតរថយន្តបានចន្លោះពី ៣០ ម៉ឺនទៅជាង ៦០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រៅពីនោះ ក្រុមហ៊ុនក៏មានរោងចក្រនៅតាមប្រទេសមួយចំនួនទៀតដូចជា ចិន, ម៉ិកស៊ីកូ, វៀតណាម, ស្លូវ៉ាគី, អាមេរិក។
@ ភាពចម្រូងចម្រាស
នៅឆ្នាំ ២០១២ Kia Motors បានជួបរឿងសៅហ្មងចិត្តមួយ ដោយត្រូវបង្ខំសារភាពកំហុសដល់ភ្នាក់ងារបរិស្ថានអាមេរិក និងត្រូវបង់ថ្លៃសំណងខូចខាតដោយដកចំណូលសេដ្ឋកិច្ចប្រមាណ ៣ ភាគរយ នៃការលក់រថយន្តពីមុនៗក្នុងទឹកដីអាមេរិក។
@ ការចូលរួមផ្នែកវិស័យកីឡា
Kia Motors បានចូលរួមឧបត្ថម្ភដល់ក្រុមកីឡា, អត្តពលិក និងការរៀបចំព្រឹត្តិការណ៍នានាជាច្រើន។
+ផ្នែកកីឡា
+ព្រឹត្តិការណ៍កីឡាធំៗ
+ក្រុមកីឡាធំៗ
+អត្តពលិក
+តារាសម្ដែង
- Pierce Brosnan