ស្ត្រីអ្នកមានជនជាតិថៃ បិទប្រកាស​តាមរបងផ្ទះ ស្វែងរកមិត្ត​ប្រុសនៅលីវ

  • 2017-11-08 10:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ តាម​បណ្ដាញ​សង្គម និង​គេហទំព័រ​ជា​ច្រើន​របស់​ថៃ​ បាន​ចុះ​ផ្សាយ​ដំណឹង​អំពី​ស្ត្រី​ម្នាក់​ប្រកាស​ស្វែង​រក​មិត្ត​ ១០០​ឆ្នាំ មក​រួម​រស់​បាន​ជា​គ្នា។

ស្ត្រី​រូប​នេះ​មាន Sompong Chomphupraphe ​អាយុ ៦៥​ឆ្នាំ រស់​នៅ​ស្រុក Pibul Mangsahan ខេត្ត​ឧប៊ុន រ៉ាតឆាថានី ​បាន​ព្យួរ​ផ្ទាំង​ប្លាស្ទិក​តាម​ច្រក​ចូល​ផ្ទះ និង​របង​ផ្ទះ​របស់​ខ្លួន ស្វែង​រក​មិត្ត​ប្រុស​អាយុ​ចន្លោះ​ពី ៦០ ដល់ ៧០​ឆ្នាំ ដែល​កំពុង​នៅ​លីវ។

ការ​ប្រកាស​ជ្រើស​រើស​បែប​នេះ ​ព្រោះ​គាត់​​នៅ​ម្នាក់​ឯង​អផ្សុក​ណាស់ ​បន្ទាប់​ពី​លែង​លះ​គ្នា​ជាមួយ​ប្ដី​ជនជាតិ​អាល្លឺម៉ង់ ​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ក្នុង​បដា​ព្យួរ​តាម​ច្រក​ទ្វារ​ផង របង​ផ្ទះ​ផង​​នេះ​បាន​សរសេរ​ថា "​ស្ត្រី​អាយុ ៦៥​ឆ្នាំ​ម្នាក់​​​ត្រូវ​ការ​មិត្ត​ប្រុស​អាយុ​ចន្លោះ​ពី ៦០ ទៅ​ ៧០​ឆ្នាំ។ ជា​មនុស្ស ពោះម៉ាយ ឬ​​ចូលនិវត្តន៍​ មនុស្ស​ល្អ ចិត្ត​ល្អ និង​សុខភាព​ល្អ។ បើ​មាន​ចំណាប់​អារម្មណ៍​សូម​ទាក់​ទង​នៅ​ទីនេះ"។

Sompong និយាយ​ថា គាត់​​ធ្លាប់​រៀប​ការ​ម្ដង​ជាមួយ​មន្ត្រី​កងទ័ព​អាកាស ​និង​​មាន​កូន ២​នាក់ ប៉ុន្តែ​ទំនាក់​​ទំនង​ប្រែ​ជា​ល្អក់​កករ​ដោយ​សារ​ស្វាមី​រូប​នេះ​ផឹក​ស្រា និង​រករឿង​​គាត់​ជា​រឿយៗ។ បន្ទាប់​ពី​លែង​លះ គាត់​បាន​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ទៀត និង​រស់​នៅ​ប្រទេស​អាល្លឺម៉ង់​បាន ១៣​ឆ្នាំ។ ជីវិត​​ស្នេហា​ក៏​ប្រេះ​ឆា​​ជា​លើក​ទី​ពីរ​ គាត់​ក៏​ត្រលប់​មក​រស់​នៅ​ម្នាក់ឯង​ក្នុង​ប្រទេស​ថៃ​វិញ។

គាត់​ចង់​រួម​រស់​បាន​ជាគ្នា​ ជាមួយ​បុរស​ម្នាក់​សម្រាប់​ជីវិត​ចុង​ក្រោយ។ លោក​យាយ Sompong ​បន្ថែម​ថា មាន​បុរស​ម្នាក់​ បាន​​ចាប់​អារម្មណ៍​​ទូរសព្ទ​មក​គាត់ ប៉ុន្តែ​ពេល​ដឹង​ថា បុរស​នោះ​មាន​​ទម្ងន់ ៤៩​គីឡូ គាត់​ក៏​ដាក់​ទូរសព្ទ​ចុះ​ព្រោះ​ស្គម​ពេក។ មក​ទល់​ពេលនេះ​ គាត់​រើស​មិន​ទាន់​បាន​នៅ​ឡើយ​ទេ ប្រញាប់​ឡើង៕

Fan របស់​គាត់​សុំ​ថត​ជាមួយ

ប្រភព៖ The Nation   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម