Honda CB1000R ២០១៨ ម៉ូតូកូនកាត់រវាង CB និង Cafe Racer ត្រៀមអង្រួនទីផ្សារ
- 2017-11-08 13:32:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda CB1000R ២០១៨ ម៉ូតូកូនកាត់រវាង CB និង Cafe Racer ត្រៀមអង្រួនទីផ្សារ
ចន្លោះមិនឃើញ
ការពិតគម្រោងផលិតម៉ូតូ Neo Sports Cafe ដែលក្រុមហ៊ុន Honda បានបង្ហាញនៅក្នុងព្រឹតិ្តការណ៍តាំងពិព័រណ៌ម៉ូតូជប៉ុនកាលពីខែមុនគឺជាម៉ូតូ CB1000R ម៉ូដែលឆ្នាំ ២០១៨ រួមជាមួយនឹងការលាយបញ្ចូលគ្នារវាង DNA របស់ CB និង Cafe Racer ។
រាងឡូយ និងកម្លាំងខ្លាំងCB1000R ត្រូវបានបំពាក់បច្ចេកវិទ្យាថ្មី ដូចជាប្រពន័្ធទប់លំនឹង និងប្រព័ន្ធកំណត់ការបើកបរដូចជា Standard, Sport, Rain និង User ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរសម្រាប់បត់បែនគ្រប់ស្ថានភាពផ្លូវទាំងអស់ ។ រូបរាងដ៏ស៊ីវិល័យរបស់ម៉ូតូ CB1000R នឹងទាក់ទាញអ្នកចូលចិត្តលេងម៉ូតូធំនិងកម្លាំងខ្លាំងជាក់ជាមិនខាន ។ លក្ខណៈពិសេសរបស់ CB1000R ២០១៨៖
ម៉ាស៊ីន ៤ (ស៊ីឡាំង៤)
ប្រភេទ DOHC បញ្ចុះកម្តៅ
កម្លាំង ៩៩៨ សេសេ
ប្រព័ន្ធប៊ិកសាំង PGM-FI
ចំណុះធុងសាំង ១៦,២ លីត្រ
ចង្កៀងមុខ-ក្រោយ LED
ប្រព័ន្ធ ABS
បូមមុខប្រភេទ Showa SFF USD
បូមក្រោយប្រភេទ Showa BRFC
បំពង់ស៊ីម៉ាំងភ្លោះ
តម្លៃរបស់វាមិនទាន់ប្រកាសនៅឡើយ
ម៉ូតូ CB1000R នឹងមាននៅទឹកដីអឺរ៉ុបមុនគេមុនពេលទៅដល់ទីផ្សារអាមេរិកឆ្នាំក្រោយនេះ ៕