ថ្ងៃនេះសូម្បី Google ក៏អបអរកម្ពុជាដែរ
- 2017-11-09 02:52:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះសូម្បី Google ក៏អបអរកម្ពុជាដែរ
ចន្លោះមិនឃើញ
ក្នុងឱកាសដ៏ប្រពៃនៃពិធីបុណ្យឯករាជ្យជាតិលើកទី ៦៤ ថ្ងៃ ៩ វិច្ឆិកា ២០១៧ របស់កម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ក៏បានចូលរួមអបអរ ដោយដាក់រូបទង់ជាតិរបស់កម្ពុជា និងព័ត៌មានមួយចំនួនទាក់ទងនឹង ថ្ងៃដ៏ពិសេសនេះ។
ជាការអបអរ Google បានដាក់រូបភាពទង់ជាតិព្រះរាជាណាចក្រកម្ពុជា នៅផ្ទាំងមុខនៃមុខងារស្វែងរកទិន្នន័យ (Google Search) តែម្ដង។ ដោយឡែកសម្រាប់ការដាក់រូបទង់ជាតិអបអរនេះ គឺអាចឃើញតែគណនីដែលចូលប្រើប្រាស់ Google.com.kh តែប៉ុណ្ណោះ ព្រោះសម្រាប់តែប្រទេសកម្ពុជា៕
ចំពោះទីតាំងដែលដាក់រូបទង់ជាតិដើម្បីអបអរនោះគេហៅថា Google Doodles ដែលជាទូទៅរាល់មានពិធីបុណ្យធំៗ Google តែងតែបង្ហាញត្រង់កន្លែងនេះ ហើយរូបភាពត្រូវបានផ្លាស់ប្ដូរតាមបណ្ដាប្រទេសដែលជាម្ចាស់កម្មវិធីនីមួយៗ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖