Wow! គំនូរ១ផ្ទាំង​ របស់តារាចម្រៀង Britney Spears លក់ក្នុងតម្លៃស្មានមិនដល់

  • 2017-11-09 03:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងដ៏ល្បីអ្នកនាង Britney Spears បានដាក់តាំងលក់គំនូរដែលនាងគូរដោយផ្ទាល់ដៃនៅក្នុងកម្មវិធីដេញថ្លៃមួយក្នុងតម្លៃ ១០ ០០០ ដុល្លារ។

កាលពីដើមខែមុននេះ តារាចម្រៀង Britney Spears បានបង្ហោះវីដេអូមួយលើគណនី Instagram របស់នាង ពីសកម្មភាពគូរគំនូរ ជារូបផ្កាដែលមានពណ៌ខៀវនិងស្វាយ។ ថវិកាដែលបានពីការលក់គំនូរនេះ គឺយកទៅបរិច្ចាគឲ្យមូលនិធិ Vegas Care។ វាជាការដេញថ្លៃដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះនៃការបាញ់ប្រហារយ៉ាងព្រៃផ្សៃនៅរដ្ឋ Las Vegas កាលពីពេលកន្លងមក។

លោក Robin Leach ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ

ទីបំផុតរូបគំនូររបស់នាងត្រូវបានលោក Robin Leach ទិញនៅក្នុងតម្លៃ ១០០០០ ដុល្លា។ អាចនិយាយបានថា ជារឿងគួរឲ្យស្ងប់ស្ញែងណាស់ ព្រោះគំនូររបស់នាង អាចជួយជីវិតមនុស្សបានជាច្រើននាក់ ស្របពេលវាមានតម្លៃខ្ពស់បំផុត៕

ទស្សនាសកម្មភាព​គូរ​គំនូររបស់ Britney៖

A post shared by Britney Spears (@britneyspears) on

ប្រភព៖ Asiaone   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី