Taylor Swift បង្ហាញបញ្ជីបទចម្រៀងថ្មីៗជាមួយ Ed Sheeran

  • 2017-11-09 04:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើរាប់ថយក្រោយគិតចាប់ពីថ្ងៃនេះទៅ នៅសល់តែ២ថ្ងៃទៀតទេដែល អាល់ប៊ុមថ្មី “Reputation” របស់តារាចម្រៀង Taylor Swift នឹងចេញជាផ្លូវការហើយ។

ដើម្បី​ជា​ការ​ផ្ដល់​ដំណឹង​ពី​ស្នាដៃ​ថ្មី ដល់​អ្នក​គាំទ្រ​ Taylor Swift បានបង្ហោះបញ្ជីបទចម្រៀងចំនួន ១៥ បទ លើគណនី Instagram។ ក្នុងនោះមានបទ "End Game" ដែលតាមពាក្យចចាមអារ៉ាម ល្បីថាជាបទចម្រៀង ច្រៀងរួមគ្នាជាមួយតារាចម្រៀង Ed Sheeran និង Future ។

នៅក្នុងបញ្ជីបទចម្រៀងរបស់នាងដែលបានបង្ហោះលើគណនី Instagram នោះ នាងក៏បានបញ្ជាក់ឈ្មោះខ្លួន ព្រមទាំងឈ្មោះក្រុមការងារផលិតរួមមាន លោក Jack Antonoff, Max Martin, Shellback និង Serban Ghenea។

គួរបញ្ជាក់ថាអាល់ប៊ុមបទចម្រៀងថ្មី "Reputation” របស់ Taylor Swift នឹងចេញជាផ្លូវការនៅថ្ងៃសុក្រ ទី ១០ ខែវិច្ឆិកានេះហើយ៕

ខាងក្រោមនេះជាបញ្ជីចំណងជើងបទចម្រៀងនៅក្នុងអាល់ប៊ុមថ្មីនេះ៖

១. "...Ready for It?"

២. "End Game" (featuring Ed Sheeran and Future)

៣. "I Did Something Bad"

៤. "Don't Blame Me"

៥. "Delicate"

៦. "Look What You Made Me Do"

៧. "So It Goes..."

៨. "Gorgeous"

៩. "Getaway Car"

១០. "King of My Heart"

១១. "Dancing With Our Hands Tied"

១២. "Dress"

១៣. "This Is Why We Can't Have Nice Things"

១៤. "Call It What You Want"

១៥. "New Years Day

ប្រភព៖ Billboard   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី