គុណភាព​រូប​ថត​សន្លឹក​ ​iPhone X​ ​ស៊ី​ដាច់​ ​Google Pixel 2​ ​តែ​ចាញ់​ចំណុច​ផ្សេង​វិញ

  • 2017-11-09 05:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​តេស្ត​ផ្ទាល់​សាកល្បង​នៃ​កាមេរ៉ា​ ​iPhone X​ ​ក្រុម​ការងារ​ ​DxOMark​ ​បាន​ទាញ​ចេញ​លទ្ធផល​ពិន្ទុ​ដល់​ទៅ​ ​៩៧​ ​ចាញ់​មួយ​ពិន្ទុ​ធៀប​នឹង​ ​Google Pixel 2។

ប៉ុន្តែ​ក្នុង​ការ​បែងចែក​ជា​ផ្នែក​នីមួយ​ ​បើ​លើក​ឡើង​ពី​គុណភាព​រូប​ថត​សន្លឹក​ធម្មតា​ ​Apple iPhone X​ ​ទទួល​បាន​ ​១០១ ពិន្ទុ​ ​យក​ឈ្នះ​លើ​គ្រប់​ម៉ូដែល​ទាំង​អស់​មិន​ថា​តែ​ ​Mate 10 Pro, Galaxy Note 8 ឬ Pixel 2 ឡើយ។ ចំពោះ​មុខងារ Zoom កម្រិត Exposure, Color, Texture. Noise និង Artifacts ម៉ូដែល iPhone X បាន​វិវត្ត​ប្រសើរ​ជាង​មុន​ឆ្ងាយ ធៀប​នឹង​ការ​តេស្ត iPhone 8 Plus ពី​លើក​មុន។

ប៉ុន្តែ​ចំពោះ​ការ​តេស្ត​ថត​វីដេអូ​ ​iPhone X​ ​ទទួល​បាន​ត្រឹម​ ​៨៩ ពិន្ទុ ​ប៉ុណ្ណោះ​ ​ចាញ់​ ​Pixel 2​ ​ទទួល​បាន​ដល់​ ​៩៦ ពិន្ទុ ​ឯ​ណោះ។​ ម្ល៉ោះ​ហើយ​ទើប​បូក​ពិន្ទុ​ចេញ​ជា​លទ្ធផល​សរុប iPhone X ត្រូវ​ឈរ​តំណែង​លេខ ២ បន្ទាប់​ពី Pixel 2 ដដែល។

លក្ខណៈ​សម្បត្តិ​កាមេរ៉ា iPhone X:

  • កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​ប្រភេទ Wide-Angle មាន Aperture f/1.8 ទំហំ 12MP និង​ប្រភេទ Telephoto មាន Aperture f/2.4 ទំហំ 12MP
  • មុខងារ Autofocus Phase-Detection និង Touch Focus
  • គ្រាប់ Flash Quad LED True-Tone ជាមួយ​មុខងារ Slow Sync
  • មុខងារ Portrait Lighting
  • ថត​វីដេអូ​កម្រិត 4K នៅ​លក្ខខណ្ឌ 60fps
  • កាមេរ៉ា​មុខ 7MP មាន Aperture f/2.2 ផ្សំ​មុខងារ Face Detection និង Portrait Mode៕

ប្រភព៖ iclarified   ប្រែសម្រួល៖ កៅ រក្សា