កំណាយរណ្ដៅ ២ ៤០០ឆ្នាំ ប្រទះឃើញ​ឆ្អឹងសេះ​ជាង ១០០​ក្បាល និងរទេះ​ច្រើនគ្រឿង

  • 2017-11-09 07:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បុរាណ​វិទូ​ចិន បាន​ធ្វើ​កំណាយ​រណ្ដៅ​បុរាណ​​អាយុ​កាល​ជាង ២ ៤០០​ឆ្នាំ ​ដោយ​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​សេះ និង​រទេះ​សេះ​ជា​ច្រើន​គ្រឿង​នៅ​ក្បែរ​ទីក្រុង Xinzheng ខេត្ត​ហេណាន ភាគ​កណ្ដាល​ប្រទេស​ចិន។

​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ត្រូវ​គេ​ជឿ​ថា ជា​កម្មសិទ្ធិ​របស់​សមាជិក​គ្រួសារ​អភិជន Zheng State កាល​សម័យ​ឆ្នាំ ៧៧០ – ២២១ មុន​គ្រិស្តសករាជ។ ​តាម​​រយៈ​កំណាយ គេ​ប្រទះ​ឃើញ​រណ្ដៅ​ចំនួន ១៨ មាន​ឆ្អឹង​សេះ ​រទេះ​សេះ និង​ផ្នូរ​កប់​សព​ជាង ៣​ ០០០។

រទេះ​សេះ​ចំនួន ៤​ គ្រឿង និង​ឆ្អឹង​សេះ​ជាង ៩០​ក្បាល ត្រូវ​បាន​គាស់កកាយ​ចេញ​ពី​រណ្ដៅ​​មុន​គេ​តាំង​ពី​ខែ​កុម្ភៈ។ រទេះ​​មួយ​ក្នុង​ចំណោម​រទេះ​ផ្សេង​ទៀត​ដែល​គេ​គាស់​បាន​ មាន​កម្ពស់ ២,៥៦​ម៉ែត្រ និង​ទទឹង ១,៦៦​ម៉ែត្រ។

​ទោះ​យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា វា​ជា​កន្លែង​អ្វី​ សម្រាប់​​ពិធី​អ្វី​នៅ​ឡើយ​ទេ​កាល​សម័យ​​នោះ​ បាន​ជា​កប់​សេះ​​រាប់​សិប​ក្បាល រួម​នឹង​រទេះ​បែប​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី