ក្រោម​សំឡេង​អ្នក​គាំទ្រ​ពេញ​ស្តាត កម្ពុជា​ ចាញ់ មីយ៉ាន់ម៉ា​ ២-១

  • 2017-11-09 13:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាញ់​ក្រុម​​ភ្ញៀវ​​ក្រុម​​មីយ៉ាន់ម៉ា​​ដោយ​លទ្ធផល ២-១ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះកររហូត​ជាង​៣​ម៉ឺន​នាក់​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​ដ៏​សំខាន់​មួយ​មុន​ពេល​វគ្គ​ជម្រុះ AFC Asian Cup មក​ដល់​​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ មីយ៉ាន់ម៉ា​រក​បាន​២​គ្រាប់​នៅ​នាទី​ទី​១៥​នៃ​វគ្គ​ទី​១​ដោយ​កីឡាករ Zaw Min Tun និង​គ្រាប់​ទី​២​ដោយ​កីឡាករ Aung Thu នៅ​នាទី​ទី​៧១​នៃ​វគ្គ​ទី​២។ ចំពោះ​១​គ្រាប់​របស់​កម្ពុជា​រក​បាន​​ដោយ ប្រាក់ មុន្នីឧត្តម​ នៅ​នាទី​ទី​៥០​នៃ វគ្គ​ទី​២។

ចំពោះ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ទទួល​បាន​ឱកាស​មាស​ជា​ច្រើន​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ ជា​ពិសេស​នៅ​នាទី​ទី​៧៨ និង​៨០​​ទទួល​បាន​ដាច់​មាត់​យ៉ាង​ល្អ​ ប៉ុន្តែ​ស៊ុត​ខុស​ទី​ទាំង​ពីរ​លើក៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី