​ស៊ុត​មិន​ចូល​២​គ្រាប់​យប់មិញ ​ចាន់ វឌ្ឍនាកា ​ស្អប់​ខ្លួន​ឯង ​បើក​ដៃ​ឱ្យ​អ្នក​គាំទ្រ​ថា​តាម​ចិត្ត

  • 2017-11-10 03:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា ​បាន​សរសេរ​បង្ហោះ​ថា​រូបគេ​ស្អប់​ខ្លួន​ឯង​ដែល​ធ្វើ​មិន​បាន​ល្អ​ក្នុង​ប្រកួត​មិត្តភាព​យប់មិញ ​ហើយ​ពេល​នេះ​បើក​ឱ្យ​អ្នក​គាំទ្រ​បញ្ចេញ​យោបល់​ឬ​ស្ដី​បន្ទោស​តាម​ចិត្ត។

មិត្តភាព​អន្តរជាតិ ​កាល​ពី​យប់មិញ​នេះ ​ក្រុម​កម្ពុជា​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​មីយ៉ាន់ម៉ា​ក្នុង​លទ្ធផល ២-១ ។ ​ដោយ​ក្រុម​ទាំង​ពីរ​ក្នុង​ការ​ប្រកួត​សុទ្ធ​តែ​មាន​ឱកាស​រៀង​ខ្លួន ​ប៉ុន្តែ​ខាង​កម្ពុជា​ហាក់​ដូចជា​ល្អ​ជាង តែ​សោកស្ដាយ​ធ្វើ​មិន​បាន​សម្រេច។

ចំពោះ​រឿង​នេះ​ដែរ ​វឌ្ឍនាកា ​ដែល​ជា​អ្នក​មាន​ឱកាស​ច្រើន​ជាង​គេ ​ជា​ពិសេស​ឱកាស​មាស​២​ដង​នោះ បាន​និយាយ​ថា​រូបគេ​ពិត​ជា​ស្អប់​ខ្លួន​ឯង​មែន ដែល​ធ្វើ​មិន​បាន​សម្រេច​ក្នុង​ឱកាស​នេះ។ អ្នក​គាំទ្រ​អាច​ស្ដី​បន្ទោស​ឬ​ថា​យ៉ាង​មិច​ក៏​បាន ​ដោយ​អាច​បង្ហាញ​អារម្មណ៍​ដោយ​សេរី​ចំពោះ​ទម្រង់​លេង​របស់​គេ​ក្នុង​ការ​ប្រកួត​នេះ។

ទន្ទឹម​គ្នា​នេះ​ដែរ លោក ប្រាក់ សុវណ្ណារ៉ា ​ក៏​មិន​ចង់​ជឿ​ដែរ​ថា​ឱកាស​២​ដង​នោះ ​វឌ្ឍនាកា ​មិន​អាច​ធ្វើ​បាន​សម្រេច ព្រោះ​ថា​កន្លង​មក​ឱកាស​មាស​ដូច្នេះ រូបគេ​មិន​ដែល​ភ្លាត់​នោះ​ទេ ​ជា​ពិសេស​មាន​រហូត​ដល់​ទៅ​២​ដង​ផង​នោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម