Wenger៖ "ប្រសិន​ជា​អ្នក​ស្រឡាញ់​បាល់ទាត់​ អ្នក​ត្រូវ​តែ​​ចូល​ចិត្ត​មើល Messi”

  • 2017-11-10 07:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក  Arsene Wenger អ្នក​ចាត់​ការ​ក្លឹប Arsenal បាន​និយាយ​ពាក្យ​មួយ​ឃ្លា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា "ប្រសិន​ជា​អ្នក​ស្រឡាញ់​បាល់ទាត់​ អ្នក​ត្រូវ​​តែ​ចូល​ចិត្ត​មើល Messi”។

កាល​​ពី​ខែ មុន កីឡាករ​របស់ Barcelona​ ខាង​លើ​បាន​ទាត់​បញ្ចូល​ទី​៣​គ្រាប់​លើ​ប្រទេស​អេក្វាឌ័រ ជួយ​ធានា​កៅអី World Cup ឲ្យ​អាហ្សង់ទីន​នៅ​ឆ្នាំ​ក្រោយ។ ព្រោះ​តែ​សមត្ថភាព​ល្អ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ Wenger ពេញ​ចិត្ត​នឹង​ Messi។

ថ្លែង​ប្រាប់​គេហទំព័រ​របស់ Arsenal បុរស​សញ្ជាតិ​បារាំង​​និយាយ​ថា៖ "ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ឃើញ Messi ឡើង​ទៅ​លេង World Cup។ ប្រសិន​ជា​អ្នក​ស្រឡាញ់​បាល់ទាត់​ អ្នក​ត្រូវ​​តែ​ចូល​ចិត្ត​មើល Messi។ ប្រសិន​ជា​អ្នក​ស្រឡាញ់​បាល់ទាត់ មាន​ន័យ​ថា អ្នក​ស្រឡាញ់​អាហ្សង់ទីន​ដូច​គ្នា"។

​ Wenger បន្ថែម​ថា៖ "អាហ្សង់ទីន មាន​កីឡាករ​ប្រយុទ្ធ​​លំដាប់​កំពូល​​ជា​ច្រើន ហើយ​ថែម​ទាំង​មាន​ទេពកោសល្យ​​ពិសេស​ទៀត។ និយាយ​ជា​រួម ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​នឹង​មិន​សប្បាយ​ចិត្ត​ ប្រសិន​អាហ្សង់ទីន​មិន​បាន​ទៅ World Cup”៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី