Apple ​កំពុង​សំងំ​ផលិត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទី​៥​ សម្រាប់​បំពាក់​លើ​ឧបករណ៍​ថ្មី​មួយ​

  • 2017-11-10 12:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Apple ​នឹង​បញ្ចេញ​ឧបករណ៍​ពាក់​ក្បាល​ AR ( Augmented Reality) ​ខណៈ​ខ្លួន​កំពុង​សំងំ​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ rOS  (Reality Operating System) ​សម្រាប់​ភ្ជាប់​លើ​ AR ។

គ្រប់​គ្នា​ដឹង​ហើយ​ថា​ Apple ​មាន​ប្រព័ន្ធ​ប្រតិបតិ្តការ​ ៤​ប្រភេទ​ ដែល​មាន​លើ​ផលិតផល​របស់​ខ្លួន​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ​សម្រាប់​ទូរសព្ទ​ macOS ​សម្រាប់​កុំព្យូទ័រ​និង​ឡេបថប​ watchOS ​សម្រាប់​នាឡិកា​ឆ្លាត​វៃ​ Smart Watch ​និង​ tvOS ​សម្រាប់​ទូរទស្សន៍ ។ ដោយ​ឡែក​ប្រព័ន្ធ​ប្រតិត្តិការ​ថ្មី​ទី​៥​ rOS ​នឹង​បំពាក់​លើ​ឧបករណ៍​ AR ។

ប្រព័ន្ធ​ rOS ​ដែល​អាច​ផ្អែក​លើ​ iOS ​ហើយ​អតីត​អ្នក​បង្កើត​ហ្គេម​លោក​ Geoff Stahl ​គឺ​ជា​អ្នក​គ្រប់​គ្រង​ rOS ​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់គ្រង​ផ្សេង​ទៀត​ ។ បច្ចុប្បន្ន​នេះ​ Apple ​កំពុង​បញ្ចប់​ការ​តេស្ត​ពី​របៀប​អ្នក​ប្រើ​ប្រាស់​គួរ​ប្រើ​  AR ​ត្រួត​ពិនិត្យ​ និង​ផលិត​កម្មវិធី​មួយ​ចំនួន​សម្រាប់​ឧបករណ៍​ AR ​ដែល​មាន​ក្នុង​ App Store ​តែ​ម្តង​ ។  ឧបករណ៍​ពាក់​ក្បាល​ AR ​ចូល​ក្នុង​ពិភព​ឌីជីថល​របស់​ Apple​អាច​នឹង​មាន​ឈីប​ដូច​នាឡិកា​ Apple Watch ។ 

ជាមួយ​គ្នា​នេះ​ដែរ​ Apple ​កំពុង​រក​មើល​ជម្រើស​បន្ថែម​ទៀត​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​ដូចជា​ការ​ ប៉ះ​ផ្ទាល់​ សកម្មភាព​សំឡេង​ Siri ​ឬ​បញ្ជា​ដោយ​កាយវិការ​ក្បាល​ជា​ដើម​ ។  ដោយ​គ្មាន​ AR ​ផ្ទាល់​ខ្លួន​ក្រុម​វិស្វករ​ប្រើ​ឧបករណ៍​ពាក់​ក្បាល​ HTC Vive ​ដើម្បី​តេស្ត​ពី​បច្ចេកវិទ្យា​ ។ ឧបករណ៍​ AR ​នឹង​ស្ថិត​ក្រោម​ការ​ផលិត​និង​ដឹក​នាំ​ដោយ​ Mike Rockwell អតីត​វិស្វករ​នៅ​ឯ​មន្ទី​ពិសោធន៍​ Dolby ។

ក្រុម​ការងារ​របស់​ Mike Rockwell ​នឹង​ផលិត​ទាំង​ hardware ​និង​ software ​ក្រោម​កូដ​ឈ្មោះ​ T288 ​ហើយ​ពួក​គេ​ក៏​ជា​អ្នក​បង្កើត​ ARKit ​ដែល​មាន​ក្នុង​ iOS 11 ។ ឧបករណ៍​  AR ​នឹង​លេច​រូបរាង​ឆ្នាំ​ ២០១៩ ហើយ​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​ឆ្នាំ​ ២០២០ ៕

ប្រភព៖ gadgetsnow   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ