ថ្ម​ iPhone X ប្រើ​បាន​យូរ​ជាង​ Galaxy Note 8

  • 2017-11-11 02:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ប្រៀប​ធៀប​សមត្ថភាព​មួយ​បាន​ធ្វើ​ឡើង​ ដើម្បី​បង្ហាញ​ថា​ស្មាតហ្វូន​កំពូល​​ទាំង​ ៤ រួម​មាន​ iPhone X, iPhone 8+, Note 8 និង OnePlus 5 មួយ​ណា​មាន​ថាមពល​ថ្ម​ប្រើ​បាន​យូរ​ជាង​គេ។

បញ្ជាក់​ថា​ iPhone X មាន​ថ្ម​ទំហំ​ ២៧១៦ mAh, iPhone 8+ ទំហំ​ ២៦៩១ mAh, Note 8 ទំហំ​ ៣៣០០ mAh និង OnePlus 5 ទំហំ​ ៣៣០០ mAh ដូច​គ្នា។ ការ​​​ធ្វើ​តេស្ត​សមត្ថភាព​ថ្ម​នេះ​ធ្វើ​ឡើង​ក្នុង​ដំណាក់​កាល​ជា​ច្រើន រួម​មាន​ការ​បើក​ Instagram, មើល​វីដេអូ​លើ YouTube, បើក​កម្មវិធី, លេង​ហ្គេម និង​តេស្ត​ម៉ាស៊ីន​ជា​ដើម។

ជា​លទ្ធផល​បង្ហាញ​ថា​ OnePlus 5 មាន​ថាមពល​ថ្ម​ដែល​ប្រើ​បាន​យូរ​ជាង​គេ អាច​ប្រើ​បាន​ ៥ ម៉ោង​ ១៥ នាទី។ បន្ទាប់​មក​គឺ​ iPhone X ប្រើ​បាន​ ៥ ម៉ោង​ ២ នាទី តាម​ពី​ក្រោយ​ដោយ​ Note 8 ប្រើ​បាន​ ៤ ម៉ោង​ ៣៥ នាទី និង​ចុង​ក្រោយ iPhone 8+ ប្រើ​បាន​ ៤ ម៉ោង ២៦ នាទី។

លទ្ធផល​ការ​ធ្វើ​តេស្ត​នេះ​មិន​បាន​បញ្ជាក់​ថា​​ក្នុង​ការ​ប្រើ​ប្រាស់​ជាក់​ស្ដែង​ស្មាតហ្វូន​ទាំង​ ៤ នឹង​មាន​រយៈពេល​ប្រើ​ប្រាស់​ដូច​នេះ​នោះ​ទេ ព្រោះ​ថា​នេះ​ជា​ការ​ធ្វើ​តេស្ត​ដែល​ខុស​ពី​ការ​ប្រើ​ប្រាស់​ទូទៅ​ប្រចាំ​ថ្ងៃ៕​​

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម