OPPO F5 Selfie ម៉ាស្អាត អាចស្កេនមុខដោះសោបាន មានលក់នៅខ្មែរហើយ

  • 2017-11-12 01:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីរង់ចាំរយៈពេលយ៉ាងយូរ ឥឡូវនេះ ស៊េរីថ្មី F5 របស់ OPPO បានចេញផ្លូវការមកដល់ខ្មែរ ហើយ។

F5 ជាស្មាតហ្វូនអេក្រង់ធំ ៦ អ៊ីញ ប្រភេទផ្ទៃពេញសមាមាត្រ ១៨:៩ កម្រិត FHD+ (2160x1080 ភីកសែល) ស្រោបដោយកញ្ចក់ Corning Gorilla Glass 5 និងដំណើរការលើប្រព័ន្ធ Android 7.1 Nougat។

ស្មាតហ្វូនស៊េរីថ្មីនេះប្រើ RAM ទំហំ 4GB អង្គផ្ទុក 32GB មានកាមេរ៉ាក្រោយ 16MP និងខាងមុខ 20MP មាន Aperture f/2.0។ មុខងារសំខាន់ៗរបស់ F5 រួមមានការដោះសោយដោយប្រើផ្ទៃមុខ, ការស្កេនខ្ចៅដៃ, មុខងារ AI Beauty, Slow Shutter និង Super Zoom ក៏ដូចជា Eye Protection Mode, Screen off Gesture ជាដើម។

OPPO F5 កាមេរ៉ា Selfie ១២ ម៉េហ្កាភិចស៊ែលបានលេចរូបរាងផ្លូវការកាលពីថ្ងៃទី ២៦ តុលានៅប្រទេសចិន ដោយក្រុមហ៊ុនបាន OPPO បានអះអាងថា Oppo F5 គឺជាស្មាតហ្វូនដំបូងគេរបស់ខ្លួនដែលមានកម្រិតសមាមាត្រ 18:9 FHD + display ២១៦០ គុណនឹង ១០៨០ ភិចស៊ែល។

ជាមួយគ្នានេះប៉ុន្មានថ្ងៃមុន OPPO នៅខ្មែរទើបតែប្រកាសអ្នកតំណាងទូតសុឆន្ទៈថ្មីផ្លូវការរបស់ខ្លួន គឺលោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា បន្ទាប់ពីអ្នកនាង ពេជ្រ សោភា ផងដែរ៕

អត្ថបទ៖ ថា ម៉ាលីដា