ដល់​ក! Seungri ធ្វើ​ឲ្យបេក្ខនារីប្រឡងចម្រៀង​ម្នាក់ទ្រហោយំ ព្រោះ​សម្ដី​ចាក់​ដោត

  • 2017-11-12 06:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ថ្មី​មួយ​ទៀត​បាន​កើត​ឡើងចំពោះ​ Seungri តារា​ចម្រៀង​ប្រចាំ​ក្រុម​ BIGBANG នៅ​ពេល​មហាជន​បាន​ឃើញ​សកម្មភាព​លោក​ ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗចំពោះ​បេក្ខនារី​ម្នាក់​ក្នុង​កម្មវិធី​ MIXNINE។

តារា​ស្រី​ Han Hye Ri បេក្ខភាព​ "Produce 101" ពី​ក្នុង​កម្មវិធី​ "MIXNINE” គឺ​ជា​តារា​ស្រី​ដែល​មាន​សមត្ថភាព​ពិសេស​ ជាពិសេស​ទេពកោសល្យ​ច្រៀង។ ដោយសារ​ចំណុច​ពិសេស​នេះ​ហើយ​ ទើប​នាង​មាន​ឱកាស​បន្ត​ដំណើរ​ជា​បន្ត​បន្ទាប់​ រហូត​ដល់​វគ្គ​ដែល​ត្រូវ​សម្ដែង​នៅ​ចំពោះ​មុខ​ តារា​ចម្រៀង​ Seungri (សមាជិក​ក្រុម​ BIGBANG)។​

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​អ៊ីន​ធឺណិត​មាន​ការ​ចាប់​អារម្មណ៍​នោះ​ គឺអំឡុង​ពេល​ Hye Ri ច្រៀង​ ទឹក​មុខ​របស់​ Seungri ហាក់​ដូចជា​មិន​សូវ​ពេញ​ចិត្ត​នឹង​ សមត្ថភាព​របស់​នាង​នៅ​ឡើយ។ ជាមួយ​គ្នា​នោះ​ ពេល​បាន​ឃើញ​ទឹកមុខ​របស់​ Seungri បែប​នេះ​ នាង​ក៏​ដូចជា​ធ្លាក់​ទំនុក​ចិត្ត​ភ្លាម។

យ៉ាង​ណា​មិញ​ ក្រោយ​សម្ដែង​ចប់​ សមាជិក​ BIGBANG រូបនេះ​ក៏​បាន​សួរ​ទៅ​កាន់​ Hye Ri ថា៖ "Hye Ri, តើ​នាង​គិត​ថា​ ការ​សម្ដែង​របស់​ខ្លួន​ល្អ​ហើយ​មែន​ទេ?” នាង​ក៏​បាន​ឆ្លើយ៖ "ចាស!”

មិន​បង្អង់​យូរ​ Seungri ក៏​បាន​និយាយ​បន្ត៖ "តើ​នាង​គិត​តែ​ផ្លូវ​ល្អ​ជានិច្ច​មែន​ទេ? ខ្ញុំ​មិន​គិត​ថា​ វា​ជា​មិន​មែន​ជាចំណុចល្អ​សម្រាប់​អាជីព​ច្រៀង​នាង​ទេ។ ឥឡូវ​ការ​សម្ដែង​របស់​នាង ហាក់​ដូចជា​ជ្រុល​ ប្រៀបដូចជាជា​គិត​មក​ខ្លួន​ឯងថា 'មើលនេះ! ខ្ញុំ​គួរ​ឲ្យ​ស្រឡាញ់​ណាស់! បែបនេះ​មែន​ទេ?' មួយ​វិញ​ទៀត​ពេល​ប្អូន​ច្រៀង​ ប្អូន​មិន​អាច​ធ្វើ​សំឡេង​ ឫ​ស្រែក​ដូច​សត្វចាប​ទេ ព្រោះ​ប្អូន​មិនមែន​ កូនចាបឡើយ”។ ចុងបញ្ចប់​លោក​បាន​ប្រកាស​ថា​ នាង​មិន​អាច​ជាប់​ទៅ​វគ្គ​បន្ត​បាន​ទេ។

ដោយសារ​សម្ដី​មុតៗ​របស់ Seungri និង​ភាព​បរាជ័យ​នេះ ទើបធ្វើ​ឲ្យ​ Hye Ri ស្រក់ទឹក​ភ្នែក​ភ្លាម។ ប៉ុន្តែ​នាង​ឆ្លៀត​និយាយ​លេង​សើច​ថា៖ "ចិត្ត​អាក្រក់​ពេក​ហើយ! ចាំ​មើល ខ្ញុំ​យក​រឿង​គាត់​ (Seungri) ទៅ​ប្រាប់​ម៉ាក់​ខ្ញុំ​ហើយ”៕

ទស្សនា​វីដេអូ​ទាំង​ស្រុង៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី