រថយន្ត​ក្រុង​អគ្គិសនី​ដឹក​សិស្ស នឹង​មាន​នៅ​អាមេរិក​នា​ឆ្នាំ ២០១៩

  • 2017-11-12 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​មធ្យោបាយ​ធ្វើ​ដំណើរ​សព្វថ្ងៃ​មិន​ថា​រថយន្ត​ខ្នាត​តូច, រថយន្ត​ដឹក​ទំនិញ, តាក់ស៊ី ឬ​យន្តហោះ ក្រុមហ៊ុន​ធំៗ​ក្នុង​លោក កំពុង​វិវត្ត​ទៅ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ជំនួស​ដោយ​ប្រេង​ឥន្ធនៈ។

កន្លង​ទៅ​នេះ​ក្រុមហ៊ុន Daimler ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុមហ៊ុន​មេ​របស់ Mercedes-Benz ប្រកាស​ពី​គម្រោង​ផលិត​រថយន្ត​ក្រុង​អគ្គិសនី​សម្រាប់​ដឹក​សិស្ស​នា​ឆ្នាំ ២០១៩ ក្នុង​ទឹកដី​អាមេរិក។

ជា​ប្រភេទ​រថយន្ត​អគ្គិសនី Saf-T-Liner C2 ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ Jouley សហការ​បង្កើត​ដោយ​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ Daimler គឺ Thomas Built Buses។ មាន​កន្លែង​អង្គុយ​ចំនួន ៨១ កៅអី បំពាក់​អាគុយ​កម្លាំង ៦០គីឡូវ៉ាត់​ម៉ោង ផ្ដល់​ឲ្យ​ការ​ធ្វើ​ដំណើរការ​បាន​ចម្ងាយ​ ១៦០ គីឡូម៉ែត្រ។

Daimler បញ្ជាក់​ថា​កម្លាំង​ថាមពល​ផ្ទុក​ក្នុង​អាគុយ​អាច​នឹង​មាន​ការ​កើន​ឡើង​នា​ពេល​ខាង​មុខ ថ្វី​បើ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​អភិវឌ្ឍ​ប្រជែង​លើ​រថយន្ត​ក្រុង​ប្រភេទ​នេះ​ក្តី ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន Thomas Built Buses ដែល​ជា​អ្នក​ផ្គត់ផ្គង់​អាគុយ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ខ្លួន​នៃ​ចំណែក​ភាគហ៊ុន​ដល់​ទៅ ៣៨.៧ ភាគរយ​ឯ​ណោះ៕

ចុច​អាន​បន្ត៖

ប្រភព៖ The Verge   ប្រែសម្រួល៖ កៅ រក្សា