អបអរ Ronaldo កើតបានកូនទី៤ហើយ ចង់ដឹងស្រីឬក៏ប្រុស?
- 2017-11-13 02:21:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ Ronaldo កើតបានកូនទី៤ហើយ ចង់ដឹងស្រីឬក៏ប្រុស?
ចន្លោះមិនឃើញ
តារាជើងស៊ុត Cristiano Ronaldo ទទួលបានកំណើតកូនទី៤ហើយ បន្ទាន់ពីប៉ុន្មានម៉ោងតារាម៉ូដែលព័រទុយហ្គាល់ទម្លាយរឿងគេក្បត់ចិត្តមិត្តស្រី។
កីឡាករវ័យ៣២ឆ្នាំបានបង្ហាញរូបមិត្តស្រី Georgina Rodriquez វ័យ២២ឆ្នាំឱបកូនស្រីទើបនឹងកើត ដោយមានរូបគេនិងកូនប្រុសច្បង Cristiano Jr. នៅអង្គុយក្បែរនោះ។ ភ្ជាប់ជាមួយរូបភាព Ronaldo បានសរសរថា៖ " Alana Martina ទើបតែកើតទេ! ទាំង Georgina និង Alana ធ្វើបានល្អមែនទែន! ពួកយើងទាំងអស់គ្នារីករាយខ្លាំងណាស់"។
ក្រុមគ្រួសារមួយនេះបានមកដល់មន្ទីរពេទ្យ Hospital Quiron Universal ក្នុងទីក្រុង Madrid ដែលនៅក្បែរផ្ទះ Ronaldo នៅមុនរសៀលថ្ងៃអាទិត្យ។ នេះជាក្ដីរីករាយរបស់ Ronaldo សាជាថ្មី ព្រោះកាលពីខែ មិថុនាកន្លងទៅគេទើបតែទទួលបានកូនស្រីប្រុសភ្លោះមួយគូឈ្មោះថា Eva Maria Dos Santos និង Mateo Ronaldo ដែលកើតចេញពីម្ដាយពពោះជំនួស៕
ចុចអាន៖