តារា​ល្បីៗ​ចូលរួម​កម្មវិធី​ពាន​រង្វាន់​ MTV EMAs លេង​ស្ទីល​ឡើង​កប់ម្នាក់ៗ

  • 2017-11-13 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រលង​ពាន​រង្វាន់​ MTV EMAs ឆ្នាំ២០១៧ ​ទើប​តែ​បាន​​បញ្ចប់​ទៅ​កាល​ពី​​យប់​មិញ​នេះ​ ហើយ​ជា​ពិត​ជា​អង្រួន​បេះដូង​អ្នក​គាំ​ទ្រ​គ្រប់​គ្នា​ តាម​រយៈ​សម្ដែង​ដ៏​អស្ចារ្យ​ពី​តារា​ចម្រៀង​ដ៏​ល្បីៗ​​ជា​ច្រើន​រូប​នោះ។

ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​​ចាប់​អារម្មណ៍​តារា​ក្នុង​ដួង​ចិត្ត​របស់​ពួក​គេ​ ដោយសារ​ស្ទីល​លេង​ម៉ូដ​សម្លៀក​បំពាក់​​ប្លែកៗ​ស្រស់​ស្អាត​ប្លែកៗ​ជា​ច្រើន។

ចង់​ដឹង​តារា​ណា​ខ្លះ​លេង​ស្ទីល​ម៉ូដ​បែប​ណា​នោះ​ ត​ទៅ​សូម​ទស្សនា​រូប​ភាព​ដូច​ខាង​ក្រោម៖

១. តារា​ចម្រៀង​ Rita Ora

តារា​ចម្រៀង​ Rita Ora ជា​ពិធីការិនី​ក្នុង​កម្មវិធី​ពាន​រង្វាន់ MTV EMAS​ ឆ្នាំ​២០១៧នេះ ​បាន​ចូល​រួម​កម្មវិធី​ជាមួយ​នឹង​ឈុត​ងូត​ទឹក ដែល​ពិត​ជា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​​ចូល​រួម​កម្មវិធី​នេះ​គួរ​សម។

២. តារា​ម៉ូដែល Hailey Baldwin

តារា​ម៉ូដែល​រូប​នេះ​បាន​ជ្រើស​រើស​យក​រ៉ូប​ខ្លី​​ដាំ​អង្កាំ​ពណ៌​ខ្មៅ​ មើល​ទៅ​សិច​ស៊ី​គយ​ឲ្យ​ចាប់​អារម្មណ៍។

៣. តារា​ចម្រៀង​ Jared Leto

លោក​ Jared Leto ​លើក​នេះ​លេង​ឈុត​សម្លៀកបំពាក់​ពណ៌​ឆើត​ដែល​មើល​ទៅ​ពិត​ជា​លេច​ធ្លោ​ជាង​គេ​ណាស់។

៤. តារា​សម្ដែង​ Natalie Dormer

ដូច​ដែល​ប្រិយ​មិត្ត​បាន​ស្គាល់​ហើយ តារា​សម្ដែង​រូប​នេះ​ចូល​ចិត្ត​លេង​សម្លៀកបំពាក់​ពណ៌​ខ្មៅ​ៗ​​។

៥. តារា​ចម្រៀង​ Charli XCX 

តារា​ចម្រៀង​រូប​នេះ​ក៏​មិន​ខុស​ពី​តារា​សម្តែង Natalie Dormer ប៉ុន្មាន​ដែរ ក្នុង​កម្មវិធី​នេះ​នាង​ជ្រើស​រើស​យក​រូប​ពណ៌​ខ្មៅ​រឹប​រាង ហើយ​មើល​ទៅ​ពិត​ជា​ទាក់​ទាញ​ណាស់។​

៦. តារា​ចម្រៀង Travis Scott

តារា​ចម្រៀង​​ដែល​ជា​សង្សារ​របស់​តារា​​ម៉ូដែល Kylie Jenner រូប​នេះ​ក៏​លេង​ខ្លួន​មិន​ធម្មតា​ដែរ។

៧. តារា​ចម្រៀង Demi Lovato

លើក​នេះ Demi Lovato ​លេង​ស្ទីល​ពិសេស​ ជាមួយ​ឈុត​ក្រឡា​ពណ៌​ស​ខ្មៅ​ដោយ​បញ្ចេញ​សាច់​ទ្រូង​ដ៏​ម៉ដ្ឋ​រលោង​របស់​នាង។

៨. លោក​ Shawn Mendes

លោក​ Shawn Mendes គ្រង​ឈុត​នេះ​ មើល​ទៅ​ដូច​ជា​រាជបុត្រ​ណាស់។

៩. តារា​ចម្រៀង Camila Cabello

នាង Camila Cabello ​ស្លៀក​ឈុត​ពណ៌​ផ្កាឈូក​ដែល​មើល​ធ្លុះ​សាច់​ស​ខ្ចី​របស់​នាង​។

១០. តារា​ចម្រៀង Lana Del Rey

តារា​ចម្រៀង​រូប​នេះ​ជ្រើស​រើស​រ៉ូប​ដែល​មាន​រូប​ផ្កា​ចម្រុះ​​ពណ៌​ដែល​មើល​ទៅ​ប្លែក​ភ្នែក​ និង​ស័ក្ដិសម​ក្នុង​កម្មវិធី​នេះ។

១១. តារា​ចម្រៀង Liam Payne 

អតីត​សមាជិក​ក្រុម One Direction រូប​នេះ​ មើល​ទៅ​លេច​ធ្លោ​ជាមួយ​អាវ​ពណ៌​ទឹក​ក្រូច​របស់​លោក។

១២. តារា​ប្រចាំ​​កម្មវិធី​ទូរទស្សន៍ Charlotte Crosby

តារា​រូប​នេះ​មក​ដល់​កម្មវិធី​នេះ ជាមួយ​នឹង​រូប​រឹប​រាង​ពណ៌​ផ្កាឈូក​ស្លេក ទាក់​ចិត្ត​មហាជន​មិន​តិច​ទេ​សម្លឹង​មិន​ដាក់​ភ្នែក​ទេ៕

ចុចអាន៖

ប្រភព៖ Hit   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី