Gal Gadot ​នឹង​មិន​ថត​រឿង​ Wonder Women 2 បើសិននៅមានផលិតករ Bret Ratner

  • 2017-11-13 12:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​អង្គ​ Diana ​ក្នុង​រឿង​ Wonder Woman ​នាង​ Gal Gadot ​និយាយ​ថា​​នឹង​មិន​ចុះ​កុង​ត្រា​ថត​រឿង​ Wonder Woman វគ្គ​ ២ ​នោះ​ទេ​ដរាប​នៅ​តែ​មាន​វត្តមាន​ផលិតករ​ Bret Ratner ​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​បៀតបៀនផ្លូវ​ភេទ​នោះ។

ផលិតករ​វ័យ​ ៤៨​ ឆ្នាំ​លោក​ Bret Ratner ​​បាន​ជួយ​ផលិត​រឿង​ Wonder Woman ក្នុង​នាម​ជា​ដៃគូ​ផលិត​ជាមួយ​ផលិត​កម្ម​ភាពយន្ត​ Warner Bros ​ដែល​រក​ចំណូល​ច្រើន​ជាង​ ៤០០ លាន​ដុល្លារ​ទូទាំង​ពិភពលោក​ជួយ​ឱ្យ​ផលិតករ​​រូប​នេះ​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ។ ដោយឡែក​តារា​សម្ដែង​អ៊ីស្រាអែល​វ័យ​ ៣២ ​ឆ្នាំ​ Gal Gadot ​ធ្លាប់​និយាយ​កាល​ពី​មុន​ថា​ ការ​បៀតបៀនផ្លូវ​ភេទ​ក្នុង​រូបភាព​ណា​មួយ​គឺ​មិន​ត្រូវ​បាន​លើក​លែង​នោះ​ទេ​ និង​​ប្រឆាំង​ដាច់​ខាត​ចំពោះ​បុគ្គល​យាយី​​ផ្លូវ​ភេទ​អ្នក​ដទៃ។

គួរ​បញ្ជាក់​ថា​ Bret Ratner ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​យាយី​ផ្លូវ​ភេទ​ពី​សំណាក់​តារា​សម្ដែង​អាមេរិក​នាង​ Olivia Munn និង​តារា​សម្តែង​កាណាដា​នាង​ Natasha Henstridge។ ​ពាក់ព័ន្ធ​នឹង​រឿង​មិន​ព្រម​សម្ដែង​របស់​ Gal Gadot ​វា​នឹង​ក្លាយ​ជា​រឿង​ឈឺក្បាល​សម្រាប់​ផលិតកម្ម​ Warner Bros ​ក្នុង​ការ​រក្សា​ចំណង​មិត្តភាព​រវាង​ Gal Gadot ​និង​ Bret Ratner ដើម្បី​រៀប​ចំ​ផលិត​រឿង​ Wonder Woman 2 ​ស្រប​ពេល​ដែល​អ្នក​គាំទ្រ​រឿង​នេះ​រង់ចាំ​ទស្សនា​យ៉ាង​អន្ទះសា៕

ប្រភព៖ Times of India   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី