គន្លឹះ​ទាំង​ ​២០​ ​សម្រាប់​ការ​ថតរូប​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​ឲ្យ​បាន​ស្អាត​

  • 2017-11-14 02:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទទួល​សញ្ញាប័ត្រ​ជា​ថ្ងៃ​ដ៏​ពិសេស​ ​របស់​បេក្ខជន​នីមួយៗ​ ​ហើយ​ទិដ្ឋភាព​បែប​នោះ​មាន​ភាព​ល្អ​ប្រសើរ​ ​ដោយ​មាន​មិត្តភ័ក្ដិ​ចាស់ៗ​ជួបជុំ​គ្នា​ ​ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​ ​និង​ទីធ្លា​សាលា​ធ្លាប់​បាន​សិក្សា​រៀន​សូត្រ​។ ទិដ្ឋភាព​បែប​នេះ​មិន​មែន​កើត​ឡើង​រាល់​ដង​នោះ​ទេ​ ​ដូច្នេះ​អ្នក​គួរ​រក្សាទុក​រូបភាព​បែប​នេះ​ឲ្យ​បាន​យូរអង្វែង។ អ្នក​អាច​ពិនិត្យ​មើល​ចំណុច​ខាងក្រោម សម្រាប់​ជា​យោបល់​ក្នុង​ការ​ផ្ដិត​យក​រូបភាព​បែប​នេះ​។

រូបតំណាង

* ចូល​កៀក​នឹង​កន្លែង​ទទួល​សញ្ញាប័ត្រ​ ​ប៉ុន្តែ​ដោយសារ​បន្ទប់​ទទួល​ភ្ញៀវ​ធំ​ ​ឬ​សាល​នឹង​មាន​គម្លាត​ ​ដូច្នេះ​អ្នក​គួរ​រៀបចំ​ប្រើ​នូវ​ ​Lens​ ​ប្រភេទ​ ​Telephoto 200mm ឬ​ 300mm។

  • បង្កើន​កម្រិត​ ​ISO​ ​ដូច្នេះ​អ្នក​អាច​ប្រើ​ Shutter speed លឿន​ ដែល​អាច​ធ្វើ​ឲ្យ​រូបភាព​ច្បាស់​ល្អ​។

  • កំឡុង​ពេល​ពិធី​ ​អ្នក​គួរ​កំណត់​ ​Setting​ ​ឲ្យ​ ​Auto​ ​ហើយ​ប្រសិនបើ​អ្នក​មាន​ ​Lens​ ​មាន​សមត្ថភាព​ ​Autofocus​ ​កាន់​តែ​ល្អ​ ​ព្រោះ​អ្នក​មាន​ពេល​បន្ថែម​ក្នុង​ការ​រីករាយ​នឹង​ពិធី​។

  • អ្នក​មិន​គួរ​ប្រើ​ ​Flash​ ​នោះ​ទេ​ លុះត្រាតែ​អ្នក​នៅ​កៀក​នឹង​ Subject បើ​មិន​ដូច្នោះ​ Flash នឹង​មិន​ដល់​ Subject ហើយ​អាច​រំខាន​ដល់​អ្នក​ដទៃ​ទៀត​។ ម្យ៉ាង​វិញ​ទៀត​ ​អាច​ស៊ី​ថ្ម​ទៀត​ផង​។

  • គួរ​ពង្រីក​ទិដ្ឋភាព​ក្នុង​ការ​បំពេញ​ Frame ជា​ពិសេស​ពេល​អ្នក​ទទួល​សញ្ញាប័ត្រ​ ​ដើរ​ឡើង​លើ​ឆាក​ក្នុង​ការ​ទទួល​។

  • ពេល​អ្នក​ថត​ខាង​ក្នុង​អាគារ​ ​គួរ​ដឹង​ពី​ White balance ដោយ​អាស្រ័យ​លើ​ទីតាំង​កន្លែង​អង្គុយ​អ្នក​ ដែល​អាច​សាកល្បង​ប្រើ​ជា​ Auto ឬ​ Fluorescent ឬ​ Incandescent។ ពន្លឺ​ក្នុង​អាគារ​ពេល​ខ្លះ​អាច​បំពេញ​ ដោយ​ប្រភព​ពន្លឺ​ជា​ច្រើន​ ដែល​ពិបាក​ក្នុង​ការ​ប្រើ​ White balance ឲ្យ​បាន​ត្រឹមត្រូវ​ បើ​ប្រៀបធៀប​ទៅ​នឹង​ពន្លឺ​ក្នុង​ថ្នាក់​រៀន​ ឬ​សាល​ប្រជុំ​។

  • ប្រសិនបើ​ពិធី​ធ្វើ​ឡើង​នៅ​ខាងក្រៅ​ ដែល​អាច​មាន​អាកាសធាតុ​ប្រែប្រួល​ អ្នក​គួរ​កំណត់​ White balance ទៅ​ជា​ Auto ដូច្នេះ​អាច​ដំណើរការ​ល្អ​ពេល​លក្ខខណ្ឌ​ពន្លឺ​ប្រែប្រួល​។

  • ពិធី​បញ្ចប់​ការ​សិក្សា​សម្រាប់​ក្មេងៗ​ អាច​នឹង​ច្រៀង​ចំ​រៀង​ ដូច្នេះ​ជា​ឧកាស​ល្អ​ អ្នក​គួរ​ថត​ជា​វីដេអូ​។

  • ប្រសិនបើ​អ្នក​ថតរូប​ក្នុង​ពិធី​បញ្ចប់​ការ​សិក្សា​សម្រាប់​ថ្នាក់​មត្តេយ្យ​ ​ទិដ្ឋភាព​ប្រហែល​ជា​ស្ថិត​ក្នុង​ថ្នាក់​រៀន​ ​ដែល​មាន​ពិដាន​ខ្ពស់​ ​ដូច្នេះ​អ្នក​អាច​ប្រើ​ Flash តម្រង់​ទៅ​ផ្ទាល់​នឹង​ពិធី​បាន​ ហើយ​សាកល្បង​ថត​។

  • អ្នក​គួរ​ថតរូប​បេក្ខជន​ ​ឬ​ក្រុម​មិត្តភ័ក្ដិ​ ដែល​ទទួល​សញ្ញាប័ត្រ​ជា​លក្ខណៈ​ Portrait។

រូបតំណាង
  • អ្នក​គួរ​ថតរូប​បេក្ខជន​ ​ជាមួយ​នឹង​ឯកសណ្ឋាន​ ​និង​មួក​ ​ដោយ​អ្នក​អាច​ធ្វើ​បាន​នៅ​ផ្ទះ​។

  • អ្នក​អាច​ថតរូប​បេក្ខជន​មាន​សំលៀកបំពាក់​សមរម្យ​ មុន​ពេល​ពាក់​ឯកសណ្ឋាន​ទទួល​សញ្ញាប័ត្រ​។

  • រូបភាព​ក្នុង​ពិធី​ទទួល​សញ្ញាប័ត្រ​តាំង​ពី​ទិដ្ឋភាព​ជជែក​កម្សាន្ត​ ​ដើរ​ឡើង​ទទួល​សញ្ញាប័ត្រ​ និង​ពេល​ទទួល​សញ្ញាប័ត្រ​របស់​បេក្ខជន​ ​អ្នក​គួរ​ថតរូប​ដោយ​ប្រើ​ ​Continuous shooting​ ​ដូច្នេះ​អ្នក​មាន​ឧកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​រូបភាព​ល្អ​ប្រសើរ​។

  • ជា​ធម្មតា​ ​ក្រោយ​ចប់​ពិធី​ទទួល​សញ្ញាប័ត្រ​ ​បេក្ខជន​ ​និង​មិត្តភ័ក្ដិ​អាច​នឹង​បោះ​មួក​ឡើង​លើ​ ដូច្នេះ​អ្នក​គួរ​ប្រើ​ ​Continuous shooting​ ​តាំង​ពី​ពេល​រៀប​បោះ​មួក​ ​និង​ទិដ្ឋភាព​មួក​លើ​អាកាស​។

  • អ្នក​គួរ​ថតរូប​បេក្ខជន​ ​ជាមួយ​នឹង​មិត្តភ័ក្ដិ​ ​កាន់​សញ្ញាប័ត្រ​ជុំ​គ្នា​ ​ក្រោយ​ពិធី​បញ្ចប់​។

  • អ្នក​គួរ​ថតរូប​បេក្ខជន​ជាមួយ​នឹង​សាស្ត្រាចារ្យ​ប្រចាំ​ថ្នាក់​ពួកគេ​។

  • អ្នក​គួរ​ថតរូប​បេក្ខជន​លក្ខណៈ​ ​Portrait​ ​ជាមួយ​នឹង​ផ្ទៃ​ខាងក្រោយ​ ​ដែល​ជា​សាលារៀន​ ​ឬ​កន្លែង​ទីតាំង​មាន​ស្ថាបត្យកម្ម​ល្អ​ក្នុង​សាលារៀន​។

រូបតំណាង
  • ប្រសិនបើ​ទីតាំង​មាន​ពន្លឺ​ថ្ងៃ​ ​អ្នក​គួរ​ស្វែងរក​នូវ​ចំណុច​ស្រអាប់​ ​ហើយ​ប្រើ​ Flash ដើម្បី​បង្កើត​ចំណាំង​ភ្លឺ​ដ៏​ល្អ​ក្នុង​រូបភាព​។

  • ប្រសិនបើ​អ្នក​មិន​អាច​ស្វែង​រក​ផ្ទៃ​ខាងក្រោយ​ល្អ​ទេ​ អ្នក​គួរ​ប្រើ​ Lens ល្បឿន​លឿន​ ឬ​កំណត់​ Aperture ធំ​តាម​ដែល​ Lens អាច​ធ្វើ​បាន​ ដូច្នេះ​បេក្ខជន​នឹង​លេចធ្លោ​ល្អ​ ពេល​ផ្ទៃ​ខាងក្រោយ​ព្រាល​។

  • អ្នក​គួរ​ស្នើ​អ្នក​ដទៃ​ជួយ​ថតរូប​អ្នក​ និង​បេក្ខជន ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Nikonusa   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទពេញនិយម