អាមេរិក​សម្ញែង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ៣​គ្រឿងព្រមគ្នា កក្រើក​សមុទ្រ (វីដេអូ)

  • 2017-11-14 04:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាអំណាច​យោធា​អាមេរិក បាន​បញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ៣​គ្រឿង​ព្រម​គ្នា យ៉ាង​កម្រ​បំផុត និង​មិន​ធ្លាប់​មាន ១០​ឆ្នាំ​មក​ហើយ។ សកម្មភាព​នេះ គឺ​ជា​ការ​ធ្វើ​សម​យុទ្ធ​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន ហើយ​ក៏​ជា​សារ​មួយ​បង្ហាញ​ទៅ​កាន់​កូរ៉េខាងជើង​ផង​ដែរ។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក កម្រ​ចេញ​ធ្វើ​សកម្មភាព​ជាមួយ​គ្នា​ម្ដង​២ ណាស់ ហើយ​បើ​ចេញ​ម្ដង​៣ វិញ ធ្វើ​ឡើង​តាំង​ពី​១០​ឆ្នាំ​មុន។ ប៉ុន្តែ​អំឡុង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នានា​នៅ​អាស៊ី កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក ក៏​កំពុង​មាន​សកម្មភាព​ជាមួយ​ជប៉ុន និង​កូរ៉េខាងត្បូង ដោយ​បញ្ចេញ​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង និង​នាវា​ពិឃាដ​ជា​ច្រើន​គ្រឿង។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ៣​គ្រឿង​ដែល​គេ​ចាត់​ទុក​ថា​ជា​អធិរាជ​ប្រយុទ្ធ​លើ​សមុទ្រ​មាន USS Ronald Reagan, USS Nimitz និង USS Theodore Roosevelt ព្រម​ទាំង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​ជប៉ុន​មួយ​គ្រឿង​ទៀត បាន​រួម​គ្នា​ក្នុង សម​យុទ្ធ​​ការពារ​ដែន​អាកាស ​ការ​ឈ្លប​ការណ៍​លើ​សមុទ្រ និង​ការ​វាយ​ប្រហារ​ពី​ដែន​អាកាស ជាមួយ​នឹង​យន្តហោះ​ចម្បាំង​ប្រមាណ ២០០​គ្រឿង ដែល​មាន​នៅ​ទី​នោះ​រួច​ជា​ស្រេច។

ចង់​ដឹង​ថា​អស្ចារ្យ​យ៉ាង​ណា ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី