ស្អាតឥតគណនា! បណ្ដុំឈុតតំណាងជាតិពិសេសៗរបស់បវរកញ្ញានៅអង្គរវត្តម្សិលមិញ
- 2017-11-14 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតឥតគណនា! បណ្ដុំឈុតតំណាងជាតិពិសេសៗរបស់បវរកញ្ញានៅអង្គរវត្តម្សិលមិញ
ចន្លោះមិនឃើញ
ដើម្បីជួយផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីជូនក្រុមបវរកញ្ញា Miss Global ឆ្នាំ២០១៧ ចុះទស្សនកិច្ចក្នុងខេត្តជាច្រើនដូចជា កំពង់ធំ សៀមរាប និង ខេត្តព្រះសីហនុ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមស្រីស្អាតទាំង៦០រូបបានទស្សនា និងសិក្សាពីប្រវត្តិប្រសាទបុរាណជាច្រើន ហើយថែមទាំងទទួលបានបទពិសោធន៍ស្លៀកឈុតអាពាហ៍ពិពាហ៍ខ្មែរ ដែលមើលទៅពិតជាស្រស់គួរឲ្យគយគន់។
ជាមួយការមកដល់ទឹកដីដែលពោរពេញដោយសម្បត្តិវប្បធម៌ និងធម្មជាតិនេះ បវរកញ្ញាទាំងអស់ថែមទាំងបានយកឈុតប្រចាំជាតិរៀងៗខ្លួនទៅបង្ហាញ និងថតរូបអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង៕
ទស្សនារូបភាពខាងក្រោម៖