ក្រុម​ធារី លីងគួយ​​​បាន​៦​លាន​រៀល​​ពី​ជើង​ឯក​ពាន​ស្វាយរៀង​​ឆ្នាំ​២០១៧​

  • 2017-11-14 07:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ ស្វាយរៀង​ ខាប់​ លើក​ទី​៣​ ឆ្នាំ​២០១៧​ បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ កាល​ពី​ចុង​សប្តាហ៍​នេះ ​ដោយ​ក្រុម​ ធារី​ លីង​គួយ​ បាន​យក​ឈ្នះ​ ២-០​ ​លើ​ក្រុម​សសយក​ ស្រុក​រមាស​ហែក​ នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​​នៅ​កីឡដ្ឋាន​ស្វាយរៀង។​ ក្នុង​ពិធី​បិទ​ការ​ប្រកួត​ពាន​រង្វាន់​ មាន​វត្តមាន​គណៈអធិបតី​ដោយ​ ឯក​ឧត្តម​ ម៉ែន​ វិបុល​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង​ និង​ឯក​ឧត្តម​ ឌី​ វិជ្ជា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ស្វាយរៀង។

ក្រុម​ជើងឯកធារី លីងគួយ (រូបថត​ផ្តល់​ឲ្យ)

ថ្វី​បើ​ពាន​រង្វាន់​មិន​អាជីព​ត្រឹម​កម្រិត​ខេត្ត​ប៉ុន្មាន​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ច្រើន​គួរ​​គឺ​ក្រុម​ជើង​ឯក​ធារី លីងគួយ​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​៦​លាន​រៀល។

ក្រុម​ជយលាភី​សម្រាប់​​ពាន​ស្វាយរៀង​ ខាប់​ ឆ្នាំ​២០១៧​នេះ​

  • ក្រុម​ជយលាភី​ Fair Play៖ សុភ័ក្រម៉ូទ័រ​ FC​ ជីភូ ​បាន​ថវិកា​៦០​ម៉ឺន​រៀល​

  • គ្រូ​បង្វឹក​ល្អ៖​ គ្រូ​បង្វឹក​ក្រុម​ ធារី​ លីងគួយ​ បាន​ថវិកា​៦០​ម៉ឺន​រៀល​

  • កីឡាករ​ទាត់បាល់​បញ្ចូល​ទី​ច្រើន៖​ កីឡាករ​ ប៊ុត វណ្ណសុខា​ បាន​ថវិកា​៦០​ម៉ឺន​រៀល​

  • អ្នក​ចាំ​ទីល្អ៖​ កីឡាករ រៀល សុធា បាន​ថវិកា​៦០​ម៉ឺន​រៀល​

  • ក្រុម​អាជ្ញា​កណ្តាល​៖ បាន​ថវិកា​២,៦​លាន​រៀល​

  • ក្រុម​ជយលាភី​លេខ៤៖​​ ក្រុម​យុវជន​ស្រុក​ស្វាយជ្រំ​​បាន​ទទួល​ថវិកា​១​លាន​រៀល​

  • ក្រុម​ជយលាភី​លេខ​៣៖ ក្រុម ​PANDA FC បាន​ថវិកា​១,៥​លាន​រៀល​

  • ក្រុម​ជយលាភី​លេខ​២​៖ ក្រុម​សសយក​ ស្រុក​រមាសហែក​បាន​ថវិកា​៣​លាន​រៀល​

  • ក្រុម​ជយលាភី​លេខ​១៖ ក្រុម​ ធារី​ លីង​គួយ​ បាន​ថវិកា​៦​លាន​រៀល​

ពាន​រង្វាន់​ស្វាយ​រៀង​ខាប់​ លើក​ទី​៣​ ឆ្នាំ​២០១៧​ ត្រូវ​បាន​ចំណាយ​រយៈ​ពេល​ប្រកួត​៤​ខែ​កន្លះ​ ដែល​មាន​ការ​ប្រកួត​ចំនួន​៧៦​ប្រកួត​៕

ក្រុម​ចំណាត់​ថ្នាក់​លេខ​២
ក្រុម​ចំណាត់​ថ្នាក់​លេខ​១ (រូបថត​ផ្តល់​ឲ្យ)

អត្ថបទ៖ ជាន ចាន់រ៉ា