ស្រាយ​ចម្ងល់រឿង កុមារីវ័យ​៧ ឆ្នាំ​​ម្នាក់​ ជា​កូន​ស្រី មាស សុខសោភា

  • 2017-11-14 08:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ក្មេង​ស្រី​ម្នាក់​​​ឈ្មោះ​ រ៉ូមី អាយុ​៧ ឆ្នាំ ​ជា​កូន​ស្រី​បង្កើត​ មាស សុខសោភា ។

ការ​លើក​ឡើង​ដូច្នេះ​បន្ទាប់​ពី​តារាចម្រៀងរូបនេះ​បាន​ទៅ​ Surprise ខួប​កំណើត​ក្មេង​ស្រី​ម្នាក់​នោះ​​កំពុង​តែ​​រៀន​​នៅ​សាលា​ឯក​ជន​ ជាមួយ​លោក ​ហ្សូណូ ​ ដោយ​​ក្នុង​វីដេអូ​នោះ​នាង​បាន​និយាយ​ថា​៖​" មក​Surprise ​ខួប​កំណើត​កូន"។

យ៉ាង​ណា​មិញ​ជុំវិញ​ព័ត៌មាន​ខាង​លើ​នេះ​ដែរ​ មាស សុខ សោភា បាន​ប្រាប់​ Sabay ថា ក្មេង​ស្រី​ឈ្មោះ រ៉ូមី មិន​មែន​ជា​​កូន​បង្កើត​​ខ្លួន​ឡើយ​ តែ​ជា​កូន​ស្រី​ធម៌​ទៅ​វិញ​ទេ​។ សោភា បាន​សម្រេច​យក​​ក្មេង​ស្រី​តូច​​នេះ​មក​ធ្វើ​ជា​កូន​ធម៌​តាំង​ពី​កុមារី​ រ៉ូមី មាន​អាយុ​២ ឆ្នាំ​មក​ម្ល៉េះ​។

មាស សុខសោភា បន្ត​ថា​ ហេតុ​ផល​ដែល​ខ្លួន​យក​ រ៉ូមី មក​ធ្វើ​ជា​កូន​ធម៌​ ដោយ​សារ​​តែ​កុមារី​រូប​នេះ​ចេះ​ច្រៀង​បទ​ចម្រៀងខ្លួនច្រើន ៖​"​គាត់​គឺ​ជា​ក្មេង​ស្រី​ម្នាក់​​ចេះ​ច្រៀង​ បទ​ខ្ញុំ​ច្រើន​​​ តាំង​ពី​នៅ​តូច​ និយាយ​ទៅ​គាត់​គឺ​ជា​ Fan របស់​ខ្ញុំ​មួយ​រូប​។ ម្យ៉ាង​ទៀត​គាត់​គឺ​ជា​កូន​មិត្តភ័ក្ដិ​​ខ្ញុំ​"។

ទោះ​បី​ជា​ មាស សុខ សោភា ​ក្លាយ​ជា​ម្ដាយ​ធម៌​ រ៉ូមី ក្ដី​ តែ​រាល់ការ​ចំណាយ​លើ​ការ​ចាយ​វាយ​ ឬ​រៀន​សូត្រ​ នាង​មិន​បាន​ជួយ​ផ្គត់​ផ្គង់​ឡើយ​ គឺ​ឪពុក​ម្ដាយ​កុមារី​រូប​នេះ​ជា​អ្នក​ចំណាយ​ទាំង​អស់​ ព្រោះ​ឪពុក​ម្ដាយ​​ រ៉ូមី មាន​ជីវភាព​ធូរធារ​​ មាន​លទ្ធភាព​ឲ្យ​កូន​ស្រី​រៀន​សូត្រ​បាន​។

កុមារី​ រ៉ូមី មាន​ស្រុក​កំណើត​នៅ​ខេត្តព្រះសីហនុ អាយុ​ ៧ ឆ្នាំ មាន​​ឪពុក​ម្ដាយ​ ជា​អ្នក​រកស៊ី​។ សព្វថ្ងៃ​កុមារី​រូប​នេះ​កំពុង​សិក្សា​រៀន​សូត្រ​​នៅស្រុកកំណើត ​ជាមួយ​ឪពុក​ម្ដាយ​ នៅឡើយ​ទេ​៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី