Shawn Mendez ចាប់​ផ្ដើម​បង្កាត់​ភ្លើងស្នេហ៍ជាមួយអតីតសង្សារ​ Justin Bieber

  • 2017-11-14 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Hailey Baldwin ដែល​ជា​អតីតសង្សារម្នាក់​ទៀតរបស់ Justin Bieber និង​តារា​ចម្រៀង​សញ្ជាតិ​កាណាដា Shawn Mendez ត្រូវគេឃើញ​ថា​ ឲ្យ​ក្រសែ​ភ្នែក​ដាក់​គ្នា និង​ថើប​គ្នា​ក្នុង​​ពិធី​ជប់លៀង​នៅ​ក្នុង​ទីក្រុង London កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ក្រោយ​​កម្មវិធី​ពាន​រង្វាន់​ MTV EMAs ២០១៧​បញ្ចប់។

បើ​តាម​វិប​សាយ The Sun បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​សញ្ជាតិ​កាណាដា​វ័យ ១៩ឆ្នាំ​ និង​តារា​ម៉ូដែល​វ័យ​ ២០​ឆ្នាំ​រូប​នេះ​​ បាន​ចាប់​ចិត្ត​លើ​គ្នា​​ហើយ​​ពួក​គេ​​ព្យាយាម​បង្ហាញ​គ្រប់​គ្នា​ឲ្យ​បាន​ដឹង​តាម​រយៈ​សកម្មភាព​របស់​​​ពួកគេ​មាន​លក្ខណៈ​លើស​ពី​មិត្ត។

ប្រភព​មួយ​បាន​និយាយ​ថា៖ "នៅ​ក្នុង​កម្មវិធី​ជប់​លៀង​នោះ មាន​តារាៗ​ចូល​រួម​ច្រើន​ណាស់​ ប៉ុន្តែ​ Shawn សម្លឹង​មើល​តែ​ Hailey ម្នាក់​គត់​។ ពួក​គេ​មើល​មុខ​គ្នា ហើយ​បាន​ថើប​គ្នា​ថែម​ទៀត​ផង ដែល​មើល​ទៅ​ពួក​គេ​ពិត​ជា​សប្បាយ​រីករាយ​ណាស់"។

ប្រភព​នោះ​បាន​បន្ថែម​ទៀត​ថា៖ "ពួក​គេ​ថែម​ទាំង​បាន​បង្ហោះ​រូប​ភាព​របស់​ពួក​គេ​ជាមួយ​តារា​ចម្រៀង​ Rita ដែល​មើល​ទៅ​​ទាំង​ពីរ​នាក់​នេះ​ពិត​ជា​ចង់​មនុស្ស​គ្រប់​គ្នា​មើល​មក​ថា​ពួក​គេ​ពិត​ជា​សក្ដិសម​នឹង​គ្នា​ខ្លាំង​ណាស់"។

នេះ​មិន​មែន​ជា​លើក​ទី ១​ទេ​ដែល Shawn និង​អតីត​មិត្ត​ស្រី​របស់ Justin Bieber រូប​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ទាក់​ទង​គ្នា តួ​យ៉ាង​នៅ​ខែ​មុន​ ក៏​មាន​មនុស្ស​បាន​ឃើញ​អ្នក​ទាំង​ពីរ​ដើរ​កាន់​ដៃ​គ្នា​ចេញ​ពី​ពិធី​​​បុណ្យ Halloween របស់ Kendall Jenner ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែសម្រួល៖ អន សុភក្ត្រា