Rita Ora ​ដើរ​តាម​គន្លង​ តារា​ចម្រៀង​ Taylor Swift ក្នុង​អាល់ប៊ុម​​ទី​ ២​

  • 2017-11-14 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ឈាន​ជើង​ចូល​វិថី​សិល្បៈ តារា​ចម្រៀង Rita Ora មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​តារា​ប្រុស​ជា​ច្រើន​មិន​ចាញ់ Taylor Swift ប៉ុន្មាន​ទេ។

តារា​ប្រុស​ដែល​ធ្លាប់​ជា​អតីត​មិត្ត​ប្រុស​របស់​តារា​ចម្រៀង​រូប​នេះ​មាន​ដូច​ជា៖ លោក​ Rob Kardashian, James Arthur និង Calvin Harris ជា​ដើម។ រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​តារា​វ័យ​ ២៦​ឆ្នាំ​រូប​នេះ បាន​សរសេរ​បទ​ចម្រៀង​ទាក់​ទង​នឹង​មិត្ត​ប្រុស​ទាំង​អស់​របស់​នាង​នៅ​​ក្នុង​អាល់ប៊ុម​ថ្មី ​ដែល​នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​អាល់ប៊ុម​ថ្មី​នេះ​គឺ​ដើរ​តាម​គន្លង​បទ​ចម្រៀង​របស់​តារា​ចម្រៀង Taylor Swift និង​ Ed Sheeran ដែល​ភាគ​ច្រើន​បទ​ចម្រៀង​របស់​ពួក​គេ​រៀប​រាប់​ពី​អតីត​សង្សារ​របស់​ខ្លួន។

ម្ចាស់​បទ "Poison” រូប​នេះ​បាន​ប្រាប់​វិប​សាយ​ The Sun ថា៖“អាល់ប៊ុម​ថ្មី​នេះ​ មាន​អត្ថន័យ​​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ជា​ច្រើន។ ជាពិសេស​រឿង​រ៉ាវ​រវាង​ខ្ញុំ​ និង​មិត្ត​ប្រុស​ខ្ញុំ​ទាំង​អស់​ បាន​ជំរុញ​ខ្ញុំ​ឲ្យ​សរសេរ​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ថ្មី​នេះ​ឡើង”។

អ្នក​គាំ​ទ្រ​ពិត​ជា​មិន​អាច​រង់​ចាំ​ស្ដាប់​បាន​ទេ​នូវបទ​ចម្រៀង​របស់​នាង​ដែល​បាន​រៀបរាប់​ពី​អតីត​មិត្ត​ប្រុស​ទាំង​អស់​៕

Rita និង​អតីត​មិត្ត​ប្រុស Rob Kardashian
Rita និង​អតីត​មិត្ត​ប្រុស Calvin Harris

ប្រភព៖ Mirror   ប្រែសម្រួល៖ អន សុភក្ត្រា