ខាង​ពន្ធដារ​រំលឹកឲ្យម្ចាស់យាន​យន្ត​គ្រប់ភេទទៅបង់​ពន្ធ​​ ជៀសវាង​ការ​ផាកពិន័យ​

  • 2017-11-15 02:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយក​ដា្ឋន​ពន្ធដារ​ បានជូន​ដំណឹង​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ឲ្យ​រួសរាន់​ទៅ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០១៧ ដើម្បីជៀសវាង​ការ​ផាកពិន័យ​។

ការចាប់ផ្ដើម​អនុវត្ត​ទទួលបង់ពន្ធបានចាប់​ពីថ្ងៃទី​​១៥ ខែមិថុនា ​ឆ្នាំ២០១៧ ហើយការរំលឹក​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ ដោយសារ​ពេលវេលា​ផុតកំណត់​នៃការបង់ពន្ធ​នៅសល់​ត្រឹមតែ ​១៥ថ្ងៃទៀត​ និង​ប្រកាស​ដំណឹង​ដល់ម្ចាស់​យានយន្ត​ត្រូវទៅ​បង់ពន្ធឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែវិច្ឆិកា​ ឆ្នាំ២០១៧​។

គួរ​ជម្រាប​ថា​ ​លោកអ្នក​ជាម្ចាស់​យានយន្ត​អាចបង់ពន្ធ​នៅតាម​សាខា​ពន្ធដារ​ខេត្ត​ ខណ្ឌ​ទូទាំង​ប្រទេស​ និង​សាធាធនាគារចំនួនបីរួមមាន ​អេស៊ីលីដា ​ធនាគារវឌ្ឍនៈ​ និងកាណាឌីយ៉ា​ នៅទូទាំង​ប្រទេស​។ ដោយឡែក​ចំពោះ​លោក​ អ្នកមាន​ប័ណ្ណសម្គាល់​បង់ពន្ធ​មធ្យោបាយ​ ពុំ​ចាំបាច់​បំពេញ​លិខិតប្រកាស​ឡើយ​។ រីឯ​អ្នកគ្មាន​ប័ណ្ណ​សម្គាល់​ ឬរថយន្តថ្មី​ ត្រូវបំពេញ​លិខិត​ប្រកាស​ និងភ្ជាប់​ឯកសារ​តម្រូវ​៕​

អត្ថបទ៖ ស៊ិន សាវ៉េត