រកស៊ីជាមួយគ្នារាប់ឆ្នាំ តែ​ត្រចៀកកាំមិនស្ថិត​ក្នុង​ចំណោម​​តារា​ស្រី​ទាំង ៣ ដែល Jack Ma ចូល​ចិត្ត​ទេ

  • 2017-11-15 02:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនង​របស់​មហាសេដ្ឋី​ចិន Jack Ma និង​តារា​សម្ដែង​ក្រមិចក្រមើម​ Zhao Wei លែង​មាន​អ្វី​ជា​អាថ៌កំបាំង​ទៀត​ហើយ​ ខណៈ​តួ​ស្រី​ "ត្រចៀកកាំ” រូប​នេះ​ គឺជា​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ Alibaba។

ទោះ​ត្រូវ​ជា​ដៃគូ​រក​ស៊ី​ជាមួយ​គ្នា​ក្ដី​ ប៉ុន្តែ​មិន​ប្រាកដ​ដា​ Zhao Wei គឺ​ជា​តារា​ស្រី​ដែល​ Jack Ma ចូល​ចិត្ត​នោះ​ទេ។ ចូល​ដល់​ចំណុច​នេះ​ ប្រិយមិត្ត​ច្បាស់​ជា​ចង់​ដឹង​ហើយ​ ថា​បើ​មិន​មែន​ជា​ត្រចៀកកាំ​ តើ​ជា​តារា​រូប​ណា​ទៅ?

យោង​តា​ម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ កំពូល​តារា​ស្រី​ល្បី​ ៣​រូប​ដែល​ Jack MA ចូល​ចិត្ត​នោះ​មាន៖ Fan Xu, Sun Li និង​ Shu Qi។

១. តារា​សម្ដែង​ Fan Xu

Jack Ma ធ្លាប់​បាន​និយាយ​ថា៖ "ខ្ញុំ​មាន​ការ​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ទឹកចិត្ត​របស់​ Fan Xu។ នាង​មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​នោះ​ទេ តែ​ក៏​ជា​នារី​ដែល​មាន​ទឹកចិត្ត​មោះមុត​អង់អាច ព្រមទាំង​មាន​ចិត្ត​ទូលាយ​ម្នាក់​ដែរ។ ជាពិសេស​តារា​ស្រី​រូប​នេះ​ ពិតជា​មាន​សម្រស់​ស្រស់​ស្អាត​ណាស់”។

២. តារា​សម្ដែង​ Sun Li

សម្រាប់​តារា​សម្ដែង​ស្រី​វ័យ​ ៣៥​ឆ្នាំ​រូប​នេះ​វិញ​ លោក​ Jack Ma បាន​និយាយ​ថា៖ "ខ្ញុំ​ចូលចិត្ត​ទស្សនា​រឿង​ 'The Black Palace: Legend of Zhen Huan' ដែល​សម្ដែង​ដោយ​តារា​ស្រី​ Sun Li។ ពេល​បាន​ទស្សនា​ហើយ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ការ​សម្ដែង​របស់​នាង​ ពិត​ជា​អស្ចារ្យ​ណាស់"។

៣. តារា​សម្ដែង​ Shu Qi

ស្រី​ស្អាត​ទី​ ៣​ ដែល​ទាក់ចិត្ត​មហាសេដ្ឋី​ចិន​ Jack Ma ឲ្យ​ពេញ​ចិត្ត​នោះ​គឺ​ Shu Qi។ នាង​ជា​តារា​ស្រី​ដែល​មាន​ភាព​ស្រស់​ស្អាត​ និង​ភាព​ជា​តារា​ម៉ូដែល​ ព្រម​ជាមួយ​ទេពកោសល្យ​សិល្បៈ​ពិសេស​តាំង​ពី​កំណើត។ បើ​និយាយ​ពី​ភាព​ជោគជ័យ​ដែល​ Shu Qi សម្រេច​​បាន​ គឺ​រាប់​មិន​អស់​នោះ​ទេ៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី