យ៉ាងណា​យ៉ាង​ណី​ទៅ​ យក​ iPhone X ទម្លាក់​កម្ពស់ ៣០០ ម៉ែត្រ​ពី​ដី?

  • 2017-11-15 08:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​មាន​អ្នក​ទស្សនា​ជាង ១ លាន​នាក់ ក្រោយ​ពេល​ក្រុមការងារ​ UnlockRiver បាន​យក iPhone X ទើប​បើក​ចេញ​ពី​ប្រអប់​ថ្មីៗ មក​ចង​ព្យួរ​ជាមួយ​ខ្សែ​ភ្ជាប់​ទៅ​ Drone ម៉ូដែល DJI Inspire 2 ឲ្យ​ហោះ​​លើ​​រយៈ​កម្ពស់ ១ ពាន់​ហ្វីត​ឬ​ជាង ៣០០ ម៉ែត្រ​ពី​ដី ហើយ​ទម្លាក់​ចុះ​មក​ក្រោម ដើម្បី​ចង់​ដឹង តើ​ស្មាតហ្វូន​តម្លៃ ១ ពាន់​ដុល្លារ​នោះ មាន​ភាព​ធន់​ដល់​កម្រិត​ណា?

លទ្ធផល​ចុង​ក្រោយ​បង្ហាញ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​សំបក​ម៉ាស៊ីន ដែល​ស្រោប​ដោយ​កញ្ចក់ ត្រូវ​ប្រេះស្រាំ​បែក​ខ្ទេច​គ្មាន​សល់ ប៉ុន្តែ​អេក្រង់​ខាង​មុខ​នៅ​រក្សា​ភាព​ស្អាត​ដដែល បន្ថែម​ពី​នេះ​ទៀត ទាំង​ការ​ចុច​ថត​រូប​ឬ Touch ដំណើរការ​អេក្រង់ នៅ​ល្អ​ដូច​សភាព​ដើម។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ប្រភព៖ YouTube   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី