សម្ពោធ​​​ហើយ​​! បើក​​លក់​​​​​​ខុន​​​​​​ដូ​​​​​​អ័រគី​ដេថ្មី​​​​​​​លើក​នេះ​​មាន​ Miss Global ៦០ ​​ប្រទេស​​​​​ចូល​​រួម​​​​​​​ទៀ​ត​

  • 2017-11-15 10:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បវ​រក​ញ្ញា​​​មក​​​ពី ៦០ ​ប្រទេស​ជុំវិញ​​​​ពិ​ភព​​​លោក​​ បាន​​​បង្ហាញ​​​វត្តមាន​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​​ក្នុង​​​កម្មវិធី​​​សម្ពោធ​​​បើក​​​លក់​​​​អគារ​​​ថ្មី ដែល​​​ជា​​​អគារ​​​ទី​ ៤ (Tower D) របស់​​​គ​ម្រោង​​​អ័រគី​ដេ ដឺ​រ៉ូយ៉ាល់​​​ខុន​​​ដូមី​នីម​​ និង​​​​ចូលរួម​​អបអរ​​​ខួប​​​គម្រប់ ​​១ ​ឆ្នាំ​​ នៃ​​​ការ​​​បើក​​​សម្ពោធ​​​លក់​​​គ​ម្រោង​​​អ័រ​​​គី​​​ដេ​​ ដឺ​រ៉ូយ៉ាល់​​​ខុន​​​ដូមី​នីម កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ នៅ​​​កា​រិ​យាល័យ​​​​លក់​​​របស់​​​អ័រគី​ដេ​ដោយ​ផ្ទាល់​ ដែល​​​មាន​​​ទីតាំង​​​នៅ​តាម​​​បណ្ដោយ​​​ផ្លូវ​​ ២០០៤ សង្កាត់​​​ទឹកថ្លា​​​ខណ្ឌ​​​សែន​​​សុខ​។ កម្មវិធី​​នេះ​​​ប្រព្រឹត្ត​ទៅ​យ៉ា​ងឧឡារិក​ក្រោមវត្តមាន​ ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​​នៃ​​គម្រោង​អូគីដេ អតិថិជន​​ដែល​បាន​ទិញ​​គម្រោង​កន្លងមក ភ្ញៀវជាតិ​ និង អន្តរជាតិ អ្នកសារព័ត៌មាន​ជាច្រើន​ និង​ កញ្ញា​ មាន សុនី​តា​ ដែ​ល​​ជា​​​តារា​​តំណាងឲ្យ​​​​គម្រោ​​ង​នេះ​។​

​យោង​​តា​ម​​ប្រធាន​​ផ្នែក​​លក់​​នៃ​ គម្រោងខុ​ន​​​ដូ​​​អ័រ​​​គី​​​ដេ​ ដឺរ៉ូយ៉ាល់​ បាន​​ឲ្យ​​ដឹង​​ថា​ ៖ «​​ត្រឹមតែ ​១ ​ឆ្នាំ​​​នេះ​​​គ​ម្រោង​​​ខុន​​​ដូ​​​អ័រ​​​គី​​​ដេ​​ របស់​​​យើង​​​លក់​​​ដាច់​​​បាន​​​អស់​​​ចំនួន​​ ៣ ​អគារ​​​ហើយ​​ ។ ថ្ងៃ​នេះ​​​យើង​​​សម្រេច​​​​សម្ពោធ​​​បើក​​​លក់​​​ផ្លូវ​​​ការ​​​​អគារ​​​ទី ៤ គឺ អគារ​​ Tower D ។ ដោយ​​​គ​ម្រោង​​​​យើង​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​សក្ដា​នុព​ល​​​សេដ្ឋកិច្ច​​ អំណោយ​​​ផល​​​ក្នុង​​​ការ​​​ប្រកប​​​អាជីវកម្ម​​ ក៏​​​ដូច​​​ជា​​​ការ​​​រស់​​​នៅ លំហែ​​​កាយ​​​ដូច្នេះ​​​កន្លង​​​មក​​​យើង​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​សំណាក់​​​អ្នក​​​វិនិយោគ​​​លើ​​​វិស័យ​​​អចល​ន​ទ្រ​ព្យ​​​ទាំង​​​ក្នុង​​​ស្រុក និង​​​ក្រៅ​​​ស្រុក​​»​។​

លោក​បន្ត​ថា​៖ ​« អ័រ​​​គី​​​ដេ​​ ដឺ​រ៉ូយ៉ាល់​​​ខុន​​​ដូមី​នីម គឺ​​​ជា​​​គ​ម្រោង​​​អភិ​វ​ឌ្ឍ​ន៍​​​ច​ម្រុះ រួមមាន​​ កន្លែង​​​ស្នាក់​​​នៅ​​ កន្លែង​​​កម្សាន្ត​​​ជាង ១០០​ប្រភេទ​បែប​ធម្មជាតិ និង​​​មាន​​​ផ្សារ​​​ទំនើប​​​ខ្នាត​​​អន្តរជាតិ​​​ផង​​​ដែរ ។ ​​ការ​​​បង់​​​ប្រាក់​​​មិន​​​ស្មុគ​​​ស្មា​ញ​​​ដោយ​​​គ្រាន់តែ​​​បង់​​​​ប្រចាំ​​​ខែ​​​ត្រឹមតែ ៧៥៨​ដុល្លារ ដោយ​​​ពុំ​​​ចាំ​​​បាច់​​​មាន​​​ការ​ប្រាក់​​ និង​​​ពុំ​​​ចាំបាច់​​​មាន​​​ប្រាក់​កក់​​​ ​ ពិសេស​​​អតិ​ថិ​ជន​​​ទាំងអស់​​​នឹង​​​មានឱកាស​​​ទទួល​​​បាន​​​ទូរ​ស័ព្ទ ​​iPhone 8 /8 Plus និង​​ iPhone X» ​។

​​​ព័ត៌មាន​​​បន្ថែម សូម​​​ចូល​​​ទៅ​​​ហ្វេ​ស​​​​ប៊ុក​​​អូ​គី​ដេ វីឡា ៖ www.facebook.com/orkidevilla

អត្ថបទ៖ លីដា