អ្នក​គាំទ្រ​ភ្ញាក់ក្រញ៉ាង ស្រែក​ហ៊ោគ្រប់គ្នាពេលឃើញ Pikachu ចេះ​និយាយ​

  • 2017-11-16 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​ ជា​ពិសេស​អ្នក​គាំ​ទ្រ​រឿង​ Pokémon ពិត​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា នៅ​ក្នុង​រឿង​នេះ​តួ​​អង្គ​សត្វ​នីមួយៗ​មិន​ចេះ​​និយាយ​ទេ។

ដោយឡែក​ថ្មីៗ​នេះ អ្នក​គាំ​ទ្រ​រឿង​ Pokémon មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដែល​ពួក​គេ​បាន​ឃើញ​ឈុត​មួយ​នៅ​ក្នុង​រឿង “Pokémon the Movie: I Choose You” ​តួ​អង្គ​សត្វ Pikachu ស្រាប់​តែ​ចេះ​និយាយ​ភាសា​អង់គ្លេស។

ចាប់​តាំង​ពី​ឆ្នាំ ១៩៩០មក​ តួ​អង្គ​សំខាន់( Pikachu)​នៅ​ក្នុង​រឿង​នេះ​​មិន​ចេះ​និយាយ​ភាសា​របស់​មនុស្ស​ទេ​​ ដូច​ជា​តួ​អង្គ​ផ្សេងៗ​ទៀត​ដែរ​ គឺ​ចេះ​តែ​ហៅ​ឈ្មោះ​របស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​រឿង​ថ្មី​ “Pokémon the Movie: I Choose You!” ដែល​ទើប​តែ​ចាក់​បញ្ចាំង​​ជា​ភាសា​ជប៉ុន​កាល​ពី​ខែ​កក្កដា​ ហើយ​ចេញ​ជា​ភាសា​អង់គ្លេស​ ក្នុង​ឈុត​មួយ​នៃ​រឿង​នេះ​សត្វ​ Pikachu បាន​និយាយ​ប្រាប់​ម្ចាស់​របស់​គេ​ថា៖ “ខ្ញុំ​តែង​តែ​ចង់​នៅ​ជាមួយ​លោក” ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ភ្ញាក់​ផ្អើល​ និង​ស្រែក​ពេញ​រោង​កុន៕

ចង់​ដឹង​ឈុត​ដែល​ Pikachu ​និយាយ​យ៉ាង​ណា​នោះ ទៅ​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ប្រភព៖ theguardian   ប្រែសម្រួល៖ អន សុភក្ត្រា