រុស្ស៊ីសម្លឹងមើលការលក់យន្តហោះចម្បាំង MiG-35 ក្នុងប្រទេសជាង ៣០

  • 2017-11-15 14:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសជាង ៣០ ត្រៀមនឹងទិញយន្តហោះចម្បាំងរបស់រុស្ស៊ី MiG-35 ទោះបីវាកំពុងតេស្តពីសមត្ថភាពក៏ដោយ ។ នេះបើយោងតាមអគ្គនាយកជាន់ខ្ពស់របស់ក្រុមហ៊ុនយន្តហោះរុស្ស៊ី Russian Aircraft Corporation MiG លោក Ilya Tarasenko ។

Taranseko និយាយក្នុងបទសម្ភាសន៍មួយជាមួយ Bloomberg នៅឯការតាំងពិព័រណ៌យន្តហោះចម្បាំងអាកាស Dubai Air Show ថា ក្រុមហ៊ុនកំពុងកំណត់គោលដៅលក់យ៉ាងហោចណាស់ ១០ ប៊ីលានដុល្លារសម្រាប់យន្តហោះចម្បាំងទម្ងន់ស្រាលចុងក្រោយបំផុតរបស់ខ្លួន MiG-35 ខណៈវាត្រៀមចូលទីផ្សារនៅដើមឆ្នាំ ២០១៨ ខាងមុខនេះហើយ។

យន្តហោះចម្បាំង MiG-35 ក្នុងមួយគ្រឿងតម្លៃ ៤០ លានដុល្លារអាចហោះសំកាំងលើអាកាសនៅល្បឿន ២ ៧០០ គីឡូម៉ែត្រក្នុង១ម៉ោងនិងស្ថិតក្នុងរយៈកម្ពស់ ១៧ ៥០០ ម៉ែត្រនឹងជំនួសតំណែង MiG-29 ដែលកំពុងប្រតិបត្តិការក្នុង ២៥ ប្រទេសដែលក្នុងនោះរួមមានប្រទេសឥណ្ឌា ស៊ែរប៊ី ស៊ូដង់ ស៊ីរ៉ី បេឡារុស អាល់ហ្សេរី និងប្រទេសអ៊ីរ៉ង់ជាដើមខណៈ MiG-35 ទទួលបានការកុម្ម៉ង់ទិញពីអេហ្ស៊ីបរហូតមកទល់ពេលនេះ ។

ក្រុមហ៊ុនជឿជាក់ថាសមត្ថភាពដ៏ខ្លាំងក្លារបស់ MiG-35 នឹងគាប់ចិត្តដៃគូក្នុងបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាខណៈវានឹងចូលប្រតិ្តបត្តិការក្នុងកងទ័ពអាកាសរុស្ស៊ី Russian Air Force នៅឆ្នាំ ២០២០ ៕

ប្រភព៖ RT   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម