Autumn Allen កំពុង​សំងំនៅសៀមរាប ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​លក្ខណៈ​អន្តរ​ជាតិ​​

  • 2017-11-16 03:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវ​តី Autumn Allen បាន​ត្រឡប់​មក​រស់​នៅ​កម្ពុជា​វិញ​ហើយ​តាំង​ពីប៉ុន្មាន​៣​ខែ​មុន​ ហើយ​ក៏​ជ្រើស​រើស​រស់​នៅ​ខេត្ត​សៀម​រាប​ ជិត​បង្កើយ​នឹង​ប្រាសាទ​អង្គរ​។ Autumn Allen បាន​ប្រាប់​ Sabay ថា​៖ «ខ្ញុំ​ធ្លាប់​ទៅ​លេង​សៀម​រាប​ពីរ​ បី​ដង​កាល​មុន​ តែ​ក្រោយ​ពី​ត្រឡប់​មក​វិញ​ ខ្ញុំ​ក៏​សម្រេច​រស់​នៅ​សៀមរាប​តែ​ម្តង​ ព្រោះ​វា​មាន​សភាព​ស្ងប់​ស្ងាត់​ គួរ​ឱ្យ​ចង់​រស់​នៅ​ជាង​ទីក្រុង​»។

ខណៈ​រស់​នៅ​ក្នុង​ខេត្ត​សៀម​រាប​ Autumn Allen ក៏​នៅតែ​បន្ត​ការងារ​សិល្បៈ​ ចម្រៀង​របស់​ខ្លួន​ជា​បន្ត​ទៀត​ដែរ​ លើស​ពី​នេះ​នាង​ក៏​កំពុង​ត្រៀម​ខ្លួន​សម្តែង​លើ​ឆាក​ក្នុង​កម្មវិធី​សិល្បៈ​ជា​ច្រើន​ជា​បន្ត​បន្ទាប់​ និង​ថ្មីៗ​ក៏​បាន​លេច​មុខ​ថត​បង្ហាញ​ម៉ូដ​អាពាហ៍​ពិពាហ៍ ដែល​បង្កើត​ការ​ភ្ញាក់​ផ្អើរ​យ៉ាង​ខ្លាំង​ដល់​អ្នក​គាំទ្រ​របស់​នាង​!

រូបភាពថតបង្ហាញម៉ូដសម្លៀកបំពាក់មង្គលការ

ក្រៅ​ពី​នោះ​យុវ​តី​ ឆោម​ស្រស់​ រូប​នេះ​ក៏​បាន​ប្រាប់​ Sabay ដោយ​ផ្ទាល់​ថា​ ៖ «ខ្ញុំ​ក៏​កំពុង​ត្រៀម​ថត​វិឌីអូ​បទ​ចម្រៀង​ថ្មី​របស់​ខ្ញុំ​ និង​ត្រៀម​ច្រៀង​បទ​ចម្រៀង​ថ្មី​មួយ​ទៀត​»។ តែ​នាង​សូម​រក្សា​សិទ្ធ​មិន​បញ្ចេញ​ចំណង​ជើង​ ឬ​ព័ត៌មាន​ពិស្តារ​ពី​បទ​ថ្មី​នោះ​ឡើយ​ ព្រោះ​វា​ជា​កុង​ត្រា​ជាមួយ​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ ហើយ​ Autumn Allen សង្ឃឹម​ថា​ អ្នក​គាំ​ទ្រ​រូប​នាង​ នឹង​រង់​ចាំ​តាម​ដាន​ការ​ងារ​ថ្មីៗ​របស់​នាង​ជា​បន្ត​ទៀត​។

រូបភាពផ្តល់​ឱ្យដោយ Autumn Allen

បន្ថែម​ពី​នេះ​ យុវ​តី កូន​កាត់​ខ្មែរ​អាមេរិច​កាំង​រូប​នេះ​ បាន​លើក​ឡើង​ថា​ ខ្លួន​នឹង​ប្រឡូក​ការងារ​សិល្បៈ​ថ្មីៗ​ទៀត​ដូច​ជា​ការ​បង្ហាញ​ម៉ូដ​ និង​ចូលរួម​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ផង​ដែរ​។ Autumn Allen បន្ត​ថា​៖ ​«បន្ចុប្បន្ន​ខ្ញូំ​ក៏​កំពុង​រៀន​នៅ​ផ្ទះ​ជាមួយ​គ្រូ​បង្រៀន​ឯក​ជន​ ដូច​នេះ​ខ្ញុំ​អាច​មាន​ពេល​សម្រាប់​ការ​សម្តែង​ និង​រីក​រាយ​ជាមួយ​ការងារ​សិល្បៈ​ថ្មី​ៗ​។»

គួរ​រំលឹក​ផង​ដែរ​ថា​ Autumn Allen ជា​កុមារី​ កូន​កាត់​ខ្មែរ​អាមេរិច​កាំង​ម្នាក់​ ដែល​មាន​ទេព​កោ​សល្យ​ និង​មាន​សមត្ថភាព​ជា​ច្រើន​ តែ​នាង​តែង​តែ​ពង្រីក​ទេព​កោ​សល្យ​សិល្បៈ​របស់​ខ្លួន​ ក្រៅ​ពី​ពូកែ​ច្រៀង​ ក៏​កំពុង​ក៏​រៀន​គូរ​រូប​គំនូរ​ និង​ហាត់​លេង​តន្ត្រី​ជា​ដើម​។​

ចុចអាន៖

-

-

-

អត្ថបទ៖ Sunny

អត្ថបទថ្មី