ក្រោយ​បណ្ដេញ​ចេញ Ventura សុំ​ទោស​អ៊ីតាលី​តែ​ថា​ការ​ដឹកនាំ​របស់​ខ្លួន​ល្អ​បំផុត​

  • 2017-11-16 02:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក Giampiero Ventura ក្រោយ​មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​ឡើង​ទៅ​ World Cup នៅ​រុស្ស៊ី​បាន។​

Giampiero Ventura

ក្រុម​ជើង​ឯក​៤​សម័យ​កាល​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​ជម្រើស​ជាតិ​ស៊ុយអែត​នៅ​វគ្គ​ Play-off ​ធ្វើ​ឲ្យ​ពួក​គេ​ខកខាន​ទៅ​ World Cup លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​១៩៥៨​មក។ ទោះ​ជា​យ៉ាង​ណា​ការ​ចាញ់​ស៊ុយអែត​ ១-០ នៅ​ជើង​ទី​មួយ​គឺ​ជា​កំណត់ត្រា​ចាញ់​លើក​ទី​ពីរ​ប៉ុណ្ណោះ​របស់​អ៊ីតាលី​ក្រោម​ការ​ដឹកនាំ​របស់​លោក Ventura ប្រមាណ១៧​ខែ​មក​នេះ។

បុរស​វ័យ​៦៩​ឆ្នាំ​បាន​សុំ​ទោស​ដល់​ជនជាតិ​អ៊ីតាលី​ចំពោះ​បរាជ័យ​ដ៏​តក់ស្លុត​ តែ​ថា​ការ​ដឹកនាំ​របស់​ខ្លួន​មាន​កំណត់ត្រា​ល្អ​បំផុត​មួយ​បើ​ទោះ​ជា​មិន​បាន​ទៅ​ World Cup ក៏ដោយ។ "ការ​ដឹកនាំ​របស់​ខ្ញុំ​គឺ​មាន​កំណត់ត្រា​ល្អ​បំផុត​មួយ​ក្នុង​រយៈពេល​៤០​ឆ្នាំ​មក​នេះ​។ ១៧​ខែ​កន្លង​មក​ខ្ញុំ​ដឹកនាំ​ចាញ់​តែ​២​ដង​ប៉ុណ្ណោះ"។

គ្រូ​បង្វឹក​ដែល​គេ​ឲ្យ​ឈ្មោះ​ថា គ្រូ​តា​បាល់ទាត់​ (Master of football) បាន​ដឹកនាំ​អ៊ីតាលី​ជំនួស​លោក Antonio Conte កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៦​។ លោក​ធ្លាប់​ដឹកនាំ​ក្លឹប​បាល់ទាត់​ជាង​២០​ក្នុង​អាជីព​​ភាគ​ច្រើន​គឺ​នៅ​ Series Aហើយ​កត់សម្គាល់​ឃើញ​មាន​ក្លឹប​ធំៗ​មួយ​ចំនួន​ដែរ​ដូចជា Torino, Napoli, Udinese និង​ Sampdoria៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម