ទស្សនា គង់ ណៃ ដេញ​ចាប៉ី​ប្រគំ​ជា​មួយ​ហ្គីតា ពីរោះ​ប្លែក (វីដេអូ)

  • 2017-11-16 10:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​តន្ត្រី​ជួប​មិត្ត​ដែល​បាន​ប្រព្រឹត្តិ​ទៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប​កាល​ពី​ពេល​កន្លង​ទៅ​នេះ មាន​ការ​ប្រគំ​តន្ត្រី​ដ៏​គួរ​ឱ្យ​ចាប់​​អារម្មណ៍​មួយ ដោយ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង៉ ណៃ បាន​ដេញ​ចាប៉ី​ដង​វែង​ប្រគំ​ជា​មួយ​នឹង​ហ្គីតា ដេញ​ដោយ​លោក Amund Maarud យ៉ាង​ពីរោះ​ប្លែក​ត្រចៀក។

កម្មវិធី​តន្ត្រី​ជួប​មិត្ត​នេះ​រៀប​ចំឡើង​ដោយ 60 Road Studios ក្នុង​គោល​បំណង​បង្ហាញ​អំពី​​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ និង​តន្ត្រី​សម័យ នៅ​ក្នុង​ខេត្ត​សៀម​រាប។ ក្រុម​នេះ​យល់​ថា ការ​សម្ដែង​នេះ​ ជា​ការ​លើក​ទឹក​ចិត្ត រវាង​ទំនាក់​ទំនង​នៃ​ការ​សម្ដែង​តន្ត្រី​បុរាណ​ខ្មែរ​និង​តន្ត្រី​សម័យ និង​លើក​ទឹក​ចិត្ត​អ្នក​ទស្សនា​ឱ្យ​មក​ចូល​រួម​ទាំង​អស់​គ្នា។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

វីដេអូដោយ TUK TUK TV

តន្ត្រី​នេះ​បាន​ប្រគំ​នៅ​ថ្ងៃ​ទី២០ ខែ​កុម្ភៈ​ឆ្នាំ ២០១៦ នៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប ក្នុង​កម្ម​វិធី​តន្ត្រី​ជួប​មិត្ត។ តន្ត្រី​ជួប​មិត្ត​​ធ្វើ​លើក​ទី១ មាន​១៣កម្មវិធី និង​មានការ​សម្ដែង​​តន្ត្រី​ជាង​២០​ផ្សេង​ៗ​គ្នា ចំណែក​តន្ត្រី​ជួប​មិត្ត​ដែល​ធ្វើ​លើក​ទី​២ មាន​៧កម្មវិធី និង​មាន​ការ​សម្ដែង​តន្ត្រី​ជាង​៤០​ផ្សេង​ៗ​គ្នា​ទាំង​បុរាណ​និង​សម័យ។

អត្ថបទ៖ ប៉ូ សាគុន