លោកយាយជប៉ុន វ័យ៨៩ឆ្នាំ ធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើច ដោយសារស្ទីលថតរូបចម្លែកខ្លាំង
- 2017-11-16 03:27:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកយាយជប៉ុន វ័យ៨៩ឆ្នាំ ធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើច ដោយសារស្ទីលថតរូបចម្លែកខ្លាំង
ចន្លោះមិនឃើញ
មនុស្សភាគច្រើនគិតថា បច្ចេកវិទ្យាគឺសម្រាប់មនុស្សវ័យក្មេង ប៉ុន្តែលោកយាយ Kimiko Nishimoto មិនគិតដូច្នោះទេ។ ស្រ្តីជនជាតិជប៉ុន វ័យ៨៩ឆ្នាំរូបនេះ តែងតែធ្វើឲ្យមនុស្សជាច្រើនផ្ទុះសំណើច ជាមួយនឹងស្ទីលថតរូបចម្លែកៗគ្មានពីររបស់ខ្លួន។
លោកយាយ Nishimoto ចេះថត និងកែរូបរបស់ខ្លួន អស់រយៈពេល ១៧ឆ្នាំមកហើយ និងបានចាប់ផ្ដើមប្រលូកក្នុងវិស័យថតរូបនេះ នៅអាយុ៧២ឆ្នាំ។ លោកយាយបានរៀនវាពីកូនប្រុស រហូតបានដឹងថា ខ្លួនពិតជាមានទេពកោសល្យផ្នែកថតរូបនេះ។ ភ្លាមៗនោះ លោកយាយ Nishimoto បានលង់ខ្លួនស្រលាញ់ការថតរូប និងរៀនថតរូបខ្លួនឯងទៀតផង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ លោកយាយមានការតាំងពិពណ៌ដំបូងរបស់ខ្លួន នៅឯសារមន្ទីរក្នុងទីក្រុង Kumamoto រយៈពេល១០ឆ្នាំក្រោយប្រលូកក្នុងវិស័យនេះ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នលោកយាយកំពុងគ្រោងតាំងបង្ហាញរូបថតរបស់ខ្លួន នៅឯសាលរូបភាពរបស់ក្រុមហ៊ុន Epson នៅក្នុងទីក្រុងតូក្យូ ក្រោមចំណងជើងជាភាសាជប៉ុនថា Asobokane ឬជាភាសាអង់គ្លេសថា Let's Play ទៀតផង៕
ចង់ដឹងថា រូបថតរបស់លោកយាយ Nishimoto យ៉ាងណា ទៅទស្សនាទាំងអស់គ្នា៖
ចុចអាន៖