កុំ​ភ្លេច​ចូល​រួម National Award កម្មវិធី Sony World Photography ជិត​ផុត​កំណត់​ហើយ​ណា!

  • 2017-11-16 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony World Photography Awards​ ២០១៨ ​ជា​កម្មវិធី​ប្រកួត​ស្នាដៃ​រូប​ថត​ដ៏​ធំ​លំដាប់​ពិភពលោក​​ដែល​តែង​រៀបចំ​ជា​រៀងរាល់​ឆ្នាំ​។ មិន​ថា​អ្នក​​មកពី​ប្រទេស​ណា ឬ​ជ្រុង​ណា​មួយ​នៃ​ពិភពលោក​ មាន​សមត្ថភាព​ពូកែ​ថត​រូប​​​អាច​ចូល​រួម​​​ប្រកួត​ដោយ​សេរី ដោយ​គ្រាន់​ផ្ញើ​រូបភាព​ដែល​ស្រប​តាម​លក្ខណ​នៃ​ការ​ប្រកួត។

រូបថត Ly Min អ្នកឈ្នះ Cambodia National Award 2017

**+ចំពោះ National Award ប្រចាំ​ប្រទេស​កម្ពុជាឆ្នាំ ២០១៨**

ដោយ​គ្រាន់​តែ​ដាក់​រូបថត​ប្រកួត​នៅ​ក្នុង Open Categories របស់​កម្មវិធី Sony World Photography Awards នោៈ​រូបថត​របស់​អ្នក​នឹង​ចូលរួម​ប្រកួត National Award ប្រចាំ​ប្រទេស​កម្ពុជា​ដោយ​ស្វ័យប្រវត្តិ ដែល​មាន​រង្វាន់​ដូច​ខាងក្រោម៖

  • រង្វាន់ទី១៖ A7RM2 + SEL2470Z ជាមួយ​និង​ការ​ធ្វើដំណើរ និង​ស្នាក់​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ដើម្បី​ចូលរួម​កម្មវិធី 2018 Sony World Photography Awards នៅ​ថ្ងៃទី ១៩ ខែ​មេសា ឆ្នាំ២០១៨

  • រង្វាន់ទី២៖ A6500 + SEL1670Z

  • រង្វាន់ទី៣៖ RX100M5

  • ចំពោះ​លក្ខខណ្ឌ សូម​ចុច​នៅ​ទីនេះ

  • ចំពោះ​ដាក់​ចុះ​ឈ្មោះ​ សូម​ចុច​នៅ​ទីនេះ

ចុច​អាន​បន្ត​៖

អត្ថបទ៖ រក្សា