សូម​ប្រកាស​រកជើង​ខ្លាំង​ថត​រូប ប្រាក់​រង្វាន់​​ជាង​ ​២​ ​ម៉ឺន​ដុល្លារ​ ​ជយលាភី​មាន​ឱកាស​ទៅលេង​អង់គ្លេស​ទៀត

  • 2017-08-29 05:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony World Photography Awards​ ​ជា​កម្មវិធី​ប្រកួត​ស្នាដៃ​រូប​ថត​ដ៏​ធំ​លំដាប់ពិភពលោក​​ដែល​តែង​រៀបចំ​ជា​រៀងរាល់​ឆ្នាំ​។ មិន​ថាអ្នក​​មកពី​ប្រទេស​ណាឬ​ជ្រុង​ណា​មួយ​នៃ​ពិភពលោក​ មាន​សមត្ថភាព​ពូកែ​ថត​រូប​​​អាច​ចូល​រួម​​​ប្រកួត​ដោយ​សេរី ដោយ​គ្រាន់​ផ្ញើ​រូបភាព​ដែល​ស្រប​តាម​លក្ខណ​នៃ​ការ​ប្រកួត។

កម្មវិធី​ ​Sony World Photography Awards​ ​​ផ្ដើម​ទទួល​យក​រូបភាព​ដើម្បី​ដាក់​ប្រកួត​ប្រជែង​ ​ហើយ​កម្មវិធី​សម្រាប់​ឆ្នាំ​នេះ​ ​ក៏​មិន​សូវ​ខុស​ពី​មុន​ដែល​មាន​បែង​ចែក​សម្រាប់​អ្នក​ចូល​រួម​មាន​ដូច​ជា៖

  • Professional​ ​សម្រាប់​អ្នក​ថត​រូប​អាជីព​ ​ដែល​រង្វាន់​គឺ​ទទួល​បាន​សាច់​ប្រាក់​ ​២៥ ០០០​ ​ដុល្លារ, គ្រឿង​បន្លាស់​កាមេរ៉ា​ ​Sony​ ​មួយ​ចំនួន, សំបុត្រ​យន្តហោះ​ ​ថ្លៃ​ស្នាក់នៅ​ ​រួម​ទាំង​អាហារ​ក្នុង​ទី​ក្រុង​ឡុងដុង​ ​ប្រទេស​អង់គ្លេស​ ​ហើយ​នៅ​មាន​ការ​ផ្ដល់​ជូន​ច្រើន​ផ្សេង​ទៀត។

ផ្ដើម​ទទួល​រូប​ចាប់​ពី​ថ្ងៃ​នេះ​​ដល់​ថ្ងៃ​ ​១១​ ​មករា​ ​២០១៨​ ​​ព័ត៌មាន​លម្អិត​សូម​ចូល​តំណ​ភ្ជាប់​នេះ​ ​Professional

រូប​ជយលាភី​ Professional ឆ្នាំ​ ​២០១៧

* **Open**​ ​សម្រាប់​អ្នក​ស្រឡាញ់​ការ​ថត​រូប​ទូទៅ​ ​ដែល​រង្វាន់​គឺ​ទទួល​បាន​សាច់​ប្រាក់​ ​**៥ ០០០​ ​ដុល្លារ**, គ្រឿង​បន្លាស់​កាមេរ៉ា​ ​Sony​ ​មួយ​ចំនួន, សំបុត្រ​យន្តហោះ​ ​ថ្លៃ​ស្នាក់នៅ​ ​រួម​ទាំង​អាហារ​ក្នុង​ទី​ក្រុង​ឡុងដុង​ ​ប្រទេស​អង់គ្លេស​ ​ហើយ​នៅ​មាន​ការ​ផ្ដល់​ជូន​ច្រើន​ផ្សេង​ទៀត។

ផ្ដើម​ទទួល​រូប​ចាប់​ពី​ថ្ងៃ​នេះ​​ដល់​ថ្ងៃ​ ​៤​ ​មករា​ ​២០១៨​ ​​ព័ត៌មាន​លម្អិត​សូម​ចូល​តំណ​ភ្ជាប់​នេះ​ ​Open

រូប​ជយលាភី​ Open ឆ្នាំ​ ​២០១៧
  • Youth​ ​សម្រាប់​ក្មេង​ៗ​អាយុ​ចន្លោះ​ ​១២​ ​ដល់​ ​១៩​ ​ឆ្នាំ​ ​ដែល​រង្វាន់​ទទួល​មាន​​គ្រឿង​បន្លាស់​កាមេរ៉ា​ ​Sony​ ​មួយ​ចំនួន, សំបុត្រ​យន្តហោះ​ ​ថ្លៃ​ស្នាក់នៅ​ ​រួម​ទាំង​អាហារ​ក្នុង​ទី​ក្រុង​ឡុងដុង​ ​ប្រទេស​អង់គ្លេស​ ​និង​នៅ​មាន​ការ​ផ្ដល់​ជូន​ច្រើន​ផ្សេង​ទៀត។ ផ្ដើម​ទទួល​រូប​ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ ​៤​ ​មករា​ ​២០១៨​ ​​ព័ត៌មាន​លម្អិត​សូម​ចូល​តំណ​ភ្ជាប់​នេះ​ ​Youth
រូប​ជយលាភី​ Youth ឆ្នាំ​ ​២០១៧

Student​ ​សម្រាប់​សិស្ស​តាម​សកលវិទ្យាល័យ​ ​ដែល​រង្វាន់​ទទួល​បាន​គឺ​គ្រឿង​បន្លាស់​កាមេរ៉ា​ ​Sony​ ​តម្លៃ​ជាង​ ​៣​ ​ម៉ឺន​ដុល្លារ​ដើម្បី​ផ្គត់ផ្គង់​ដល់​សកលវិទ្យាល័យ, សំបុត្រ​យន្តហោះ​ ​ថ្លៃ​ស្នាក់នៅ​ ​រួម​ទាំង​អាហារ​ក្នុង​ទី​ក្រុង​ឡុងដុង​ ​ប្រទេស​អង់គ្លេស​ ​ហើយ​នៅ​មាន​ការ​ផ្ដល់​ជូន​ច្រើន​ផ្សេង​ទៀត។

ផ្ដើម​ទទួល​រូប​ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ ​៤​ ​មករា​ ​២០១៨​ ​ព័ត៌មាន​លម្អិត​សូម​ចូល​តំណ​ភ្ជាប់​នេះ​ ​Student

រូប​ជយលាភី​ Student ឆ្នាំ​ ​២០១៧

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​ការ​ប្រកួត​ ​ប្រិយមិត្ត​អាច​ចូល​ទៅ​តាម​តំណ​ភ្ជាប់​នេះ​ ​www.worldphoto.org

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ worldphoto.org   ប្រែ​សម្រួល៖ រដ្ឋ