ក្ដៅៗ! ស្នេហា Lee Min Ho និង​ Suzy ឈាន​ដល់​ផ្លូវ​ប្រេះឆាហើយ

  • 2017-11-16 04:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ចំណង​ស្នេហ៍​របស់​កំពូល​តារា​ប្រុស​ស្រី​លំដាប់​កំពូល​ប្រចាំ​ប្រទេស​កូរ៉េ Lee Min Ho និង​ Bae Suzy បាន​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ​ ក្រោយ​ទាក់ទង​គ្នា​បាន​ ២​ឆ្នាំ។

សារព័ត៌មាន​កូរ៉េ Ilgan Sports បាន​ទទួល​ដំណឹង​ពី​ប្រភព​ស្និទ្ធ​របស់​គូស្នេហ៍​ទាំង​ ២​​ថា​ តារា​សម្ដែង​ Lee Min Ho និង​ Suzy បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ហើយ។ ប៉ុន្តែ​ខាង​ផលិតកម្ម​របស់​តារា​ទាំង​ ២​នៅ​មិន​ទាន់​ចេញ​មុខ​អះអាង បញ្ជាក់​បក​ស្រាយ​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

កន្លង​មក​ធ្លាប់​មាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ពី​ពាក្យ​ចចាមអារ៉ាម​ថា​ គូស្នេហ៍​ទាំង​ ២​បាន​បែក​គ្នា​ហើយ​ ប៉ុន្តែ​ក្រោយ​មក​ផលិតកម្ម​អ្នក​ទាំង​ ២​ក៏​បាន​ចេញ​មុខ​ច្រាន​ចោល​ ពាក្យ​មិន​ពិត​ទាំង​នោះ។ រហូត​មក​​ដល់​ពេល​នេះ​ រឿង​រ៉ាវ​នេះ​បាន​លើត​ឡើង​សាជាថ្មី​ ហើយ​មើល​ទៅ​ដូចជា​ធ្ងន់ធ្ងរ​ជាង​លើក​មុន​ទៅ​ទៀត​។

ជាក់ស្ដែង​ មិន​ត្រឹម​តែ​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ទេ​ សូម្បី​វិបសាយ​ព័ត៌មាន​ចិន​ដ៏ល្បី​ Sina ក៏​បាន​ចុះ​ផ្សាយ​ពី​ដំណឹង​ក្ដៅ​គគុកនេះ​ដែរ នៅ​មុន​នេះ​បន្តិច។

តារា​ប្រុស​ស្រី​ល្បី​ឈ្មោះ​គូ​នេះ​ បាន​បើកបង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​កាល​ពី​ អំឡុង​ខែ​មីនា ឆ្នាំ ២០១៥។ ដោយឡែក​ក្នុង​ឆ្នាំ ២០១៧​ នេះ​ ជា​ឆ្នាំ​ដែល​ Minho ចូល​បម្រើ​ក្នុង​ជួរ​យោធា ខណៈ​ Suzy កំពុង​មមាញឹក​ថត​រឿង​ "While You Were Sleeping" ជាមួយ​ Lee Jung Suk៕

ប្រភព៖ Koreaboo | ent.sina   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី