Lady Gaga ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ​ផង​ពេល​ឃើញ​អ្នក​គាំ​ទ្រ​ខ្លួនរបួស

  • 2017-11-16 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​១១ ខែ​វិច្ឆិកា​នេះ អំឡុង​ពេល​សម្ដែង​បទ​ចម្រៀង​របស់​នាង​នៅ​រដ្ឋ Connecticut ​តារា​ចម្រៀង Lady Gaga បាន​បញ្ឈប់​ការ​សម្ដែង​ភ្លាមៗ​នៅ​ពេល​ដែល​សង្កេត​ឃើញ​អ្នក​គាំ​ទ្រ​ស្រី​ម្នាក់​បាន​ហូរ​ឈាម។

នៅ​ក្នុង​វីដេអូ​​មួយ​ដែល​អ្នក​គាំ​ទ្រ​នាង​ថត​បាន​ គឺ​បាន​បង្ហាញ​ថា​តារា​ចម្រៀង​រូប​នេះ​បាន​ឱន​ចុះ​ហើយ​សួរ​​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Meredith ថា​ តើ​នាង​មាន​កើត​ឬ​ក៏​អត់។ នៅ​ក្នុង​វីដេអូ​នោះ ម្ចាស់​បទ "Bad Romance” រូប​នេះ​បាន​សួរ​ទៅ​កាន់​​ក្មេង​ស្រី​​នោះ​ថា៖ "នាង​មិន​អី​ទេ? នាង​ត្រូវ​ការ​ខ្ញុំ​ជួយ​ទេ? អូខេ អ៊ីចឹង​នាង​ត្រូវ​ការ​គ្រូពេទ្យ​ជំនួយ​ទេ? ពួក​គេ​កំពុង​នៅ​តាម​ផ្លូវ? អូខេ ឲ្យ​ខ្ញុំ​សូមទោស​ដែល​នាង​ត្រូវ​បាន​បុក​​ប៉ះ​ចំ​មុខ​ចេញ​ឈាម​បែប​នេះ"។

Lady Gaga ​តាម​មើល​​ក្មេង​​ស្រី​ម្នាក់​នោះ​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ទោះ​បី​នាង​ (Meredith) ត្រូវ​បាន​នាំ​យក​ទៅ​​ព្យាបាល​ដោយ​បុគ្គលិក​ EMS នៅ​ឯ Mohegan Sun Arena ក៏​ដោយ។ ​នាង​បាន​បន្ថែម​ទៀត​ថា៖ "អូខេ ខ្ញុំ​គិត​ថា​នាង​ត្រូវ​ដឹក​ទៅ​ជួប​គ្រូ​ពេទ្យ​ហើយ ហើយ​អ្វី​ដែល​ពួក​យើង​ត្រូវ​ចង​ចាំ​នោះ​គឺ​រឿង​ខ្លះ​ វា​សំខាន់​ជាង​ការ​សម្ដែង​ទៅ​ទៀត។" ក្រោយ​មក​ការ​សម្ដែង​ក៏​បាន​បន្ត​។

ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ច្រៀង​បាន​ពាក់​កណ្ដាល តារា​ចម្រៀង​រូប​នេះ​ក៏​បាន​និយាយ​ថា​៖ "កុំ​ភ្លេច​ឲ្យ​ក្មេង​ស្រី​ម្នាក់​នោះ​ចូល​មក​មើល​ការ​ប្រគំ​តន្ត្រី​វិញ​ផង៕​"

ចង់​ដឹង​វីដេអូ​រឿង​រ៉ាវ​ក្នុង​ហេតុ​ការណ៍​នោះ​យ៉ាង​ណា ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ប្រភព៖ Billboard   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី