រឿង “Titanic” នឹង​បញ្ចាំង​ជា​ថ្មី​​​ក្នុង​រោង​កុនជាមួយ​ចំណុច​ពិសេស​ៗស្មាន​មិនដល់

  • 2017-11-16 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រឿង​ “Titanic” នឹង​យកមក​ចាក់​បញ្ចាំង​នៅ​ក្នុង​រោង​ភាព​យន្ត​វិញ​ជា​ថ្មី​ម្ដង​ទៀត​​ក្នុង​ឱកាស​ខួប​ទី​២០​ឆ្នាំ​របស់​ខ្លួន​។

អ្វី​ដែល​ពិសេស​នោះ​ គឺ​រឿង​ដែល​បាន​យក​មក​ចាក់​​បញ្ចាំង​លើក​នេះ​ត្រូវ​បាន​កែ​សម្រួល​រូប​ភាព​ និង​សំឡេង​​​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន​ថែម​ទៀត ដោយ​ត្រូវ​ចាក់​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​នៅ​សហ​រដ្ឋអាមេរិក​ក្នុង​រយៈ​ពេល​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។

បើ​តាម​អ្នក​ដឹក​នាំ​រឿង James Cameron បាន​និយាយ​ថា៖ "ពួក​យើង​បាន​កែ​សម្រួល​រូបភាព​ឲ្យ​ភ្លឺ​ច្បាស់​ប៉ុន្មាន​នាទី​នៃ​រឿង  Titanic នេះ ហើយ​លទ្ធផល​ពិត​ជា​ធ្វើ​ឲ្យ​ពួក​យើង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង វា​មើល​ទៅ​ដូច​ជា​​​ទើប​តែ​បាន​​មើល​រឿង​នេះ​លើក​ទី​១​អ៊ីចឹង។ ​ឥឡូវ​នេះ​រឿង​ត្រូវ​បាន​កែ​សម្រួល​ទាំង​ស្រុង ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ចែក​រំលែក​បទ​ពិសោធន៍​នេះ​ទៅ​ទស្សនិកជន​​ដែល​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក"។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា៖ “រឿង​នេះ​វា​លើស​ពី 3D ទៀត គឺ​លើស​ពី​អ្វី​ដែល​គ្រប់​គ្នា​ធ្លាប់​បាន​ឃើញ​ពី​មុន។ រូប​ភាពនឹង​លោត​ចេញ​ពី​អេក្រង់​ដែល​មើល​ទៅ​ភ្លឺ​ច្បាស់​ និង​រស់​រវើក"។

​​រឿង​​ “Titanic” ថ្មី​នេះ នឹង​ចាប់​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​ ១​ ខែ​ធ្នូ​​ ឆ្នាំ​ ២០១៧ ទៅ​ក៏ដូចជា​នឹង​មាន​ចេញ​ជា​លក្ខណៈ 2D និង 3D នៅ​តាម​តំបន់​ខ្លះ​ផង​ដែរ៕

ប្រភព៖ Mashable   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី