Subaru ប្រមូលរថយន្តជិត ៤០ម៉ឺនគ្រឿងក្នុងប្រទេសជប៉ុនជុំវិញរឿងអាស្រូវត្រួតពិនិត្យ
- 2017-11-16 12:11:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Subaru ប្រមូលរថយន្តជិត ៤០ម៉ឺនគ្រឿងក្នុងប្រទេសជប៉ុនជុំវិញរឿងអាស្រូវត្រួតពិនិត្យ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Subaru បានប្រមូលរថយន្តរបស់ខ្លួនជិត ៤០ម៉ឺនគ្រឿងពីទីផ្សារក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះដោយសាររឿងអាស្រូវត្រួតពិនិត្យ។
បុរសអ្នកនាំពាក្យម្នាក់ប្រាប់ AFP ថា រថយន្តដែលត្រូវប្រមូលចូលវិញមាន ៩ ម៉ូដែលក្នុងនោះរួមមានម៉ូដែលរថយន្តស្ព័រដែល Subaru ផលិតឱ្យ Toyota តែវាលក់នៅក្រៅប្រទេសដូច្នេះមិនរងផលប៉ះពាល់នោះទេ ។ ភ្លាមៗនេះSubaru ប្រមូលបានរថយន្តក្នុងពេលតែមួយបាន ២៥០ ០០០ គ្រឿងក្នុងការចំណាយប្រហែល ៤៤ លានដុល្លារខណៈការប្រមូលទ្រង់ទ្រាយធំចំនួន ៣៩៥ ០០០ គ្រឿង មិនដឹងជាចំណាយថវិកាអស់ប៉ុន្មាននោះទេ ។
ក្រុមហ៊ុន Subaruសារភាពថា កាលពីខែមុនមានបុគ្គលិកខ្វះបច្ចេកទេសបានដឹកនាំការត្រួតពិនិត្យរថយន្តនៅឯទីតាំងរោងចក្រពីរកន្លែងនៅភាគពាយ័ព្យប្រទេសជប៉ុន ហើយរថយន្តដែលត្រូវប្រមូលមកវិញត្រូវបានផលិតនៅរោងចក្រពីរកន្លែងខាងលើនៅចន្លោះខែមករា ឆ្នាំ២០១៤ និងខែតុលាឆ្នាំ ២០១៧ ។ យ៉ាងណាមិញមិនមានបញ្ហាជាមួយនឹងម៉ូដែលចាស់ៗនោះទេខណៈពួកវាត្រូវបានបញ្ជាក់ថាបានបំពេញតាមបទដ្ឋានសុវត្ថិភាព ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិយាយថា រថយន្តនឹងត្រូវត្រួតពិនិត្យជាកំហិតរយៈពេលបីឆ្នាំបន្ទាប់ពីទិញក្រោយកើតមានរឿងអាស្រូវត្រួតពិនិត្យ ។
គួរបញ្ជាក់ថា ការប្រមូលនេះធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន បន្ទាប់ពីមានករណីស្រដៀងគ្នានៅឯរោងចក្ររបស់ដៃគូប្រជែង Nissan ដែលកាលពីខែមុនប្រកាសប្រមូលរថយន្ត ១,២ លានគ្រឿងក្នុងប្រទេសជប៉ុនដែលមិនបានបំពេញតាមច្បាប់ក្នុងស្រុកលើការត្រួតពិនិត្យចុងក្រោយ ៕