​លីគ​កំពូល​ត្រលប់​មក​វិញ ​ក្រុម​ខ្លាំង​ប៉ះ​ក្រុម​ខ្សោយ​ទាំង​អស់

  • 2017-11-17 02:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សម្រាក​ជា​ច្រើន​ថ្ងៃ​មក​នេះ ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​បាន​ត្រលប់​មក​វិញ​ហើយ​នៅ​ចុង​សប្ដាហ៍​នេះ ប៉ុន្តែ​ក្រុម​ Top4 ​មិន​ប៉ះ​ក្រុម​ខ្លាំង​ឡើយ។

សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី២០ នេះ មិន​មាន​ក្រុម​ខ្លាំងៗ ជួប​គ្នា​ឡើយ។ ក្នុង​នោះ ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៧ មាន​ការ​ប្រកួត​ចំនួន ៣​គូ

  • វេស្ទើន​ភ្នំពេញ Vs ភ្នំពេញ​ក្រោន នៅ​កីឡដ្ឋាន​វេស្ទើន ម៉ោង ៣:៣០ នាទី​រសៀល

  • អគ្គិសនី​កម្ពុជា Vs បឹង​កេត នៅ​កីឡដ្ឋាន​ស្វាយរៀង ម៉ោង ៦ ​ល្ងាច

  • អាស៊ី​អឺរ៉ុប Vs ណាហ្គាវើល កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ ម៉ោង ៦ ​ល្ងាច

ចំណែក ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១៧ មាន ៣​គូ​ទៀត៖

  • Cambodian Tiger Vs អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​កីឡដ្ឋាន​សៀមរាប ម៉ោង ៣:៣០ នាទី​រសៀល

  • ព្រះខ័នរាជ​ស្វាយរៀង Vs ស៊ីម៉ាក់ នៅ​កីឡដ្ឋាន​ស្វាយរៀង ម៉ោង ៦​ ល្ងាច

  • ក្រសួង​ការពារ​ជាតិ Vs គិរីវង់​សុខសែនជ័យ នៅ​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ ម៉ោង ​៦ ល្ងាច

មក​ទល់​សប្ដាហ៍​ទី១៩ ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង នៅ​តែ​បន្ត​ឈរ​កំពូល​តារាង ដោយ​មាន ៤០​ពិន្ទុ តាម​ពីក្រោយ​ដោយ​ បឹងកេត និង ណាហ្គាវើល ដែល​មាន ៣៩​ពិន្ទុ​ស្មើគ្នា។ ចំណែក ក្រសួង​ការពារ​ជាតិ ឈរ​នៅ​លេខ​៤ មាន ៣៦​ពិន្ទុ។

២ក្រុម​ដែល​ប្រឈម​នឹង​ការ​កាត់​ចោល​មាន ស៊ីម៉ាក់ ១១ពិន្ទុ និង​ក្រុម​បាត​តារាង គិរីវង់សុខសែនជ័យ ៣ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​១០ អគ្គិសនី​កម្ពុជា ១៤​ពិន្ទុ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី