ម្ចាស់​តំណែង​បវរកញ្ញាអន្តរជាតិឆ្នាំ ២០១៧ រក​ឃើញ​ហើយ ពិតជា​ស្រស់ស្អាត​មែន!

  • 2017-11-17 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មោទនភាព​ថ្មី​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​បវរកញ្ញា​ខ្លួន​ទទួល​បាន​ជយលាភី​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ​ពី​កម្មវិធី​ប្រឡង​ប្រកួត​ប្រជែង​ស្រី​ស្អាត​មក​ពី​ជុំវិញ​ពិភពលោក​ Miss International ឆ្នាំ​ ២០១៧។

ម្ចាស់​តំណែង​បវរកញ្ញាអន្តរជាតិ ឆ្នាំ ២០១៧ (Miss International 2017) ​រក​ឃើញ​ហើយ​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​វិច្ឆិកា​ ថ្មីៗ​នេះ​ ប្រារព្ធ​ឡើង​​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន។ ម្ចាស់​ជយលាភី​ បាន​ទៅ​លើ​បេក្ខភាព​មក​ពី​ប្រទេស​ ឥណ្ឌូណេស៊ី​ Kevin Liliana ដោយ​បាន​យក​ឈ្នះ​បេក្ខភាព​ស្រីស្អាត​ ៦៨​រូប​ផ្សេង​ទៀត​ ។ លើស​ពី​នេះ​ នាង​ក៏​ជា​ស្រី​ស្អាត​ ឈ្នះ​ពាន​ អ្នក​ដែល​គ្រង​ឈុត​ស្អាត​ជាងគេ​ផង​ដែរ។

យោង​តាម​វិបសាយ​ Rappler បាន​ឲ្យ​ដឹង​ថា​ ស្រី​ស្អាត​វ័យ​ ២១​ឆ្នាំ​ រូបនេះ​ប៉ិន​លេង​ច្រើន​ណាស់​កាល​ពី​តូច។ នៅ​ពេល​នាង​រៀន​ថ្នាក់​ទី​ ៤​ ម្ដាយ​ក៏​សម្រេច​នាំ​នាង​ទៅ​ហាត់​រៀន​ នៅ​សាលា​ដើរ​ម៉ូដ​តែ​ម្ដង។ សព្វ​ថ្ងៃ​នាង​គឺ​ជា​និស្សិត​ផ្នែក​ច្នៃម៉ូដ​ម្នាក់​ នៅ​សាកលវិទ្យាល័យ​ Kristen Maranatha (Maranatha Christian University)៕

ចុចអាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ យី សុធារី