បែកធ្លាយ! កញ្ញាឯកកម្ពុជា ប៊ី សុធារី ក៏ជា​អ្នកគាំទ្រ​របស់ក្រុម SHINee ដែរ

  • 2017-11-12 06:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​ឯក​កម្ពុជា​ ប៊ី​ សុធារី​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​មាន​ការ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ នៅ​ពេល​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់​នាង​ ដែល​អាច​ឲ្យ​គ្រប់​គ្នា​ដឹង​ភ្លាម​ថា​ នាង​គឺ​អ្នក​គាំទ្រ​ពេញ​ទំហឹង​របស់​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ SHINee។

កញ្ញា​ឯក​កម្ពុជា​ឆ្នាំ​ ២០១៦​ ប៊ី​ សុធារី​ គឺ​ជា​កញ្ញាឯក​កម្ពុជា​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​តំណាង​ប្រទេស​ទៅ​ចូលរួម​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០១៧។ អ្វីូដែលគួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺ​ថ្មីៗ​នេះ​ នាង​បាន​បង្ហោះ​រូប​ភាព​របស់​ខ្លួន​ ឈរ​ជិត​រូប​របស់​ Minho (សមាជិក​ក្រុម​ SHINee) ជាមួយ​នឹង​ស្នាមញញឹម​ លើ​ គណនី​ Instagram ផ្ទាល់។

អម​ជាមួយ​រូបនោះ​នាង​ក៏​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ ប្រែ​ជា​ខ្មែរ​ថា៖ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ដែលបាន​ជួប​អ្នក​ម្ដង​ទៀត”។ តាម​រយៈ​រូបភាព​នេះ​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ SHINee (Shawols) រំភើប​ ជាពិសេស​អ្នក​គាំទ្រ​ ក្រុម​ SHINee ជនជាតិ​ខ្មែរ​តែ​ម្ដង​ ព្រោះ​បវរកញ្ញា​តំណាង​ប្រទេស​រូបនេះក៏​ជា​អ្នក​គាំទ្រ​ពេញ​ទំហឹង​របស់​ក្រុម​បុរស​នេះ​ដែរ។

ដោយឡែក បវរកញ្ញា​ចក្រវាល​តំណាង​​កម្ពុជា​រូបនេះ​ បាន​ចាក​ចេញ​ពី​មាតុ​ប្រទេស​ហើយកាល​ពី​យប់​ថ្ងៃ​ទី ០៩ ខែ​វិច្ឆិកា ឆ្ពោះ​ទៅ​បំពេញ​បេសកកម្ម​​ប្រឡង​កម្មវិធី​ប្រកួត​សម្រស់​ធំជាង​គេ​លំដាប់​ថ្នាក់​​ពិភពលោក ដែល​ប្រព្រឹត្ត​ឡើង​នៅ​ទី​ក្រុង Las Vegas សហរដ្ឋអាមេរិក៕

ចុចអាន៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី