Ronaldo ថា Real Madrid មិន​ព្រឺ​ PSG បន្តិច​ណា​ឡើយ

  • 2017-11-17 07:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo  បាន​និយាយ​ដោយ​ជំនឿ​ចិត្ត​ថា ម្ចាស់​ការពារ​តំណែង​ជើងឯក UCL Real Madrid មិន​ខ្លាច Paris Saint-Germain ប្រសិន​ក្លឹប​ទាំង​ពីរ​ប៉ះ​គ្នា​វគ្គ​១៦​ក្រុម​។

បន្ទាប់​ពី​ចាញ់ Spurs យ៉ាង​ភ្ញាក់ផ្អើល​កាល​ពី​ដើម​ខែ​នេះ Madrid កំពុង​ប្រឈម​មុខ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល ហើយ​នឹង​អាច​ជួប​ក្រុម​ខ្លាំង​ៗ​ដែល​នៅ​ពូល​ផ្សេង​ទៀត​ដូច​ជា PSG ជា​ដើម។ ទល់​នឹង​ពេល​នេះ​ក្រុម​អ្នក​មាន​បារាំង បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ហើយ ទោះ​សល់​២​ប្រកួត​ក្នុង​ដៃ​ ដោយ​សារ​ដាច់​ពិន្ទុ​ដាច់​ក្រុម​លេខ​៣​ទៅ​ហើយ ប៉ុន្តែ Ronaldo តាំង​ចិត្ត​ថា គ្មាន​ខ្លាច​អ្វី​ឡើយ។

ថ្លៃ​ប្រាប់​កាសែត  L'Equipe ម្ចាស់​ពាន Ballon d'Or ៤​សម័យ​និយាយ​ថា៖​ "ខ្ញុំ​មិន​ខ្លាច PSG​ឡើយ។ ពួក​យើង​គឺ​ជា​ក្រុម​ការពារ​ជើង​ឯក ឈ្នះ​​​២​ឆ្នាំ​​ជាប់​គ្នា។ ពួក​យើង​ចង់​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល ប៉ុន្តែ​​រឿង​ដែល​សំខាន់​ដំបូង​ពេល​នេះ​គឺ​ត្រូវ​ប្រឹង​លេង​ឲ្យ​ជាប់​សិន"។ ​Real Madrid នឹង​ត្រូវ​ប៉ះក្រុម​ខ្លាំង Atlético Madrid នៅ​រាត្រី​ថ្ងៃ​សៅរ៍​ស្អែក​នេះ៕​

ចុចអាន៖

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ